មានរឿងអី? PSG ច្រានចោលសំណើ Real និង Barca ដែលចង់បាន Neymar

//s4.kh1.co/c0/c03a66ba83ff9d0d8aefffefb59339a04a672495.jpg
កីទ្បា

 ១៥-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ ក្លិបអ្នកមានបុណ្យ Barcelona និងក្លិបយក្សអេស្ប៉ាញ Real Madrid សុទ្ធសឹងតែបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធប្រេស៊ីល Neymar ពីក្លិបអ្នកមានបារាំង Paris Saint-Germain

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

ក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើ ១០០លានអឺរ៉ូ ដោយបូកថែមឲ្យខ្សែប្រយុទ្ធ Philippe Coutinho។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែខ្សែបម្រើជម្រើសជាតិក្រូអាត Ivan Rakitic ក៏ត្រូវបាន Barcelona ពិភាក្សាជាមួយ PSG ក្នុងផ្នែកមួយ នាំយក Neymar ត្រឡប់មកវិញផងដែរ។

ងាកមកមើលក្លិបដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Zidane វិញក៏បានដាក់សំណើទៅកាន់ PSG ដូចគ្នាដើម្បីនាំយក Neymar មកកាន់កីឡដ្ឋាន Santiago Bernabeu ដោយបានដាក់ខ្សែប្រយុទ្ធ ២រូបគឺ Gareth Bale និង James Rodriguez បូកនឹងលុយ ដើម្បីឲ្យ PSG ពិចារណា។

ជាលទ្ធផល សំណើរបស់ក្លិបទាំងពីរនេះត្រូវបាន Paris Saint-Germain បដិសេធដូចគ្នា។

កីឡាករ Neymar
កីឡាករ Neymar

គួរបញ្ជាក់ផងដែរថា បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនបំផុតនៅលើលោកកាលពីឆ្នាំ ២០១៧ ក្រោយ PSG បានចំណាយទឹកប្រាក់ ២២២លានអឺរ៉ូ (២០៥លានផោន) ដើម្បីទិញផ្ដាច់រូបគេពីកុងត្រាជាមួយនឹង Barcelona៕

ប្រភព៖ BBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T