ប្រពៃណាស់! ពេជ្រ សោភា ប្រកាសជួយជាថវិកា​៤លានរៀល ដល់ប៉ូលីសដែលរងគ្រោះដោយភ្លើងឆេះ

//s6.kh1.co/87/87c65be073d226591d95b4e6411ea4c03cb61583.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ អំពីហេតុការណ៍អគ្គិភ័យ បានឆាបឆេះផ្ទុះធុងហ្គាស នៅកន្លែងបញ្ចូលហ្គាស មួយកន្លែងនៅឯម្ដុំផ្លូវតាណឺយ ក្នុងខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងហេតុការណ៍ដ៏សោកសង្រែងមួយនេះដែរ បានបណ្ដាលឲ្យបុរសមួយរូប មានឈ្មោះថា ហួត មុនីពិសាខ ​ដែលជាមន្ត្រីប៉ូលីស ផ្នែកអន្ដរាគមន៍នៃស្នងការ នគរបាលខេត្តសៀមរាប បានរងរបួសធ្ងន់ឆេះរោលពេញខ្លួនប្រាណ នៅពេលដែលលោកព្យាយាមជួយជម្លៀស ប្រជាជនចេញពីកន្លែងកើតហេតុផ្ទាល់តែម្ដង។

បន្ទាប់មក ដោយសារតែទង្វើ ការលះបង់អស់ពីកម្លាំងកាយចិត្ត របស់ជនរងគ្រោះ ហួត មុនីពិសាខ បែបនេះហើយ ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម មានការកោតសរសើរនិងចិត្តអាណិតអាសូរដល់រូបគេ ថែមទាំងមានសប្បុរសជនមិនតិចនាក់នោះទេ ប្រកាសជួយដល់ប៉ូលីសចិត្តធម៌នេះគ្រប់គ្នា។

ទន្ទឹមនឹងនេះដែរ តារាចម្រៀងពេជ្រ សោភា មិនអាចឈរ ឱបដៃមើលនោះឡើយ ព្រមទាំងបង្ហាញនូវទឹកចិត្តអាណិតអាសូរ និងបានប្រកាសស្វែងរក សាច់ញាតិជនរងគ្រោះក្នុងបណ្ដាញសង្គមទៀតផង។ 

ក្នុងនោះដែរ ពេជ្រ សោភា ដែលជាតារាស្រីចិត្តធម៌ បានប្រកាសថា នឹងបរិច្ចាគជាថវិកា ជួយថ្លៃព្យាបាលទៅដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ចំនួន៤លានរៀល។

ដោយឡែក ប្រិយមិត្តទាំងអស់បានបន់ស្រន់ និងសង្ឃឹមថា លោកហួត មុនីពិសាខ ដែលជាប៉ូលីសគំរូដ៏ល្អ នឹងអាចរួចផុតពីគ្រោះថា្នក់មួយនេះ៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ហួត មុនីពិសាខ ដែលឆេះពេញខ្លួន
ហួត មុនីពិសាខ ដែលឆេះពេញខ្លួន
សារដែលពេជ្រ សោភា ប្រកាសជួយដល់ជនរងគ្រោះ
សារដែលពេជ្រ សោភា ប្រកាសជួយដល់ជនរងគ្រោះ
ពេជ្រ សោភា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T