ក្ដៅៗ!! អ្នកចាំទីជម្រើសជាតិកម្ពុជា អ៊ុំ​ វិចិត្រ​ ប្រកាសចាកចេញពីលើទីលានមួយរយៈ​ ព្រោះហេតុផលដ៏រសើបនេះ

//s6.kh1.co/e0/e033e3261779e63ef9cbb19df98166b56a392cdb.jpg
កីទ្បា

 ១៤-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កម្ពុជា៖ បើនិយាយទៅដល់ត្រកូល អ៊ុំ បងប្អូនដែលស្នេហាវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា ច្បាស់ជាស្គាល់យ៉ាងច្បាស់នូវអ្នកចាំទី ២នាក់បងប្អូនរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិគឺ អ៊ុំ វិចិត្រ (បង) និងអ៊ុំ សេរីរ័ត្ន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ៊ុំ វិចិត្រ (ឆ្វេង) និងអ៊ុំ សេរីរ័ត្ន 
អ៊ុំ វិចិត្រ (ឆ្វេង) និងអ៊ុំ សេរីរ័ត្ន 

អ្នកទាំងពីរនាក់បងប្អូននេះសុទ្ធសឹងតែជាអ្នកចាំទីជួរមុខនៅកម្ពុជា ដោយធ្លាប់បានជាប់ជម្រើសជាតិក្នុងការប្រកួតពានរង្វាន់អន្តរជាតិផ្សេងៗជាច្រើន។

យ៉ាងណាមិញ កាលពីពេលព្រឹកមិញនេះ អ្នកចាំទីដៃទីមួយរបស់ក្រសួងការពារជាតិ កីឡាករ អ៊ុំ វិចិត្រ បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនអមដោយការសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“ចាប់ពីពេលនេះសុំសម្រាកពីទីលានមួយរយៈសិន”

អ៊ុំ វិចិត្រ បង្ហោះក្នុងគណនី Facebook
អ៊ុំ វិចិត្រ បង្ហោះក្នុងគណនី Facebook

ជាមួយនឹងការបង្ហោះសារបែបនេះបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាបងប្អូនដែលស្រឡាញ់ និងចូលចិត្តវិស័យកីឡាករបាល់ទាត់បានដាក់ងឿយឆ្ងល់ ថាតើព្រោះមូលហេតុអ្វីបានជា វិចិត្រ បង្ហោះសារបែបនេះ។

តាមរយៈការឆ្លើយឆ្លងជាមួយនឹងក្រុមការងារ ខ្មែរឡូត តាមរយៈបណ្ដាញសង្គម Instagram អ្នកចាំទី អ៊ុំ វិចិត្រ បានប្រាប់ឲ្យដឹងថា ហេតុផលដែលខ្លួនបង្ហោះសារបែបនេះក្នុងគណនី Facebook ដោយសារតែខ្លួនមានបញ្ហារបួសដៃ ដោយត្រូវការពេលវេលាព្យាបាលច្រើនជាងមួយខែ។ វិចិត្រក៏បានបង្ហាញនូវអារម្មណ៍សោកស្ដាយផងដែរ ដែលបានឃ្លាតឆ្ងាយពីលើទីលានម្ដងទៀតដោយសារបញ្ហារបួស។

របួសរបស់កីឡាករ អ៊ុំ វិចិត្រ
របួសរបស់កីឡាករ អ៊ុំ វិចិត្រ

គួរបញ្ជាក់ផងដែរថា អ៊ុំ វិចិត្រ គឺជាអ្នកចាំទីមួយរូបដែលត្រូវបានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda កោះហៅអំឡុងការប្រកួតវគ្គជម្រុះជុំដំបូងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដោយកម្ពុជា បានយកឈ្នះ ប៉ាគីស្ថាន ទាំងពីរជើងក្នុងលទ្ធផល ៤-១។

អ៊ុំ វិចិត្រ បង្ហាញខ្លួនឲ្យជម្រើសជាតិកម្ពុជា (រូបភាព: Khemrith Reach)
អ៊ុំ វិចិត្រ បង្ហាញខ្លួនឲ្យជម្រើសជាតិកម្ពុជា (រូបភាព: Khemrith Reach)

ខ្មែរឡូត សូមជូនពរឲ្យ អ៊ុំ វិចិត្រ ឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មកកាន់ទីលានវិញជាមួយក្លិបក្រសួងការពារជាតិ និងបន្តរក្សាតំណែងក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះជុំទីពីរ FIFA World Cup 2022៕

ចុះប្រិយមិត្តទាំងអស់គ្នាវិញ មានពាក្យពេចន៍អ្វីជូនពរដល់ អ៊ុំ វិចិត្រ ឲ្យឆាប់ជាសះស្បើយពីរបួសដែរឬទេ?

កីឡាករ អ៊ុំ វិចិត្រ
កីឡាករ អ៊ុំ វិចិត្រ
កីឡាករ អ៊ុំ វិចិត្រ
កីឡាករ អ៊ុំ វិចិត្រ
កីឡាករ អ៊ុំ វិចិត្រ
កីឡាករ អ៊ុំ វិចិត្រ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T