សាហាវណាស់លោកព្រះ!! Ronaldo និយាយថា Messi មិនទាន់ធ្វើរឿងនេះបានដូចខ្លួនទេ

//s6.kh1.co/22/224e677af47169183b1d0749bf2a75964b69a5d3.jpg
កីទ្បា

 ១៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ កាជជែកញែកវែកថាតើនរណាជាកីឡាករល្អបំផុតនៅលើលោករវាង Lionel Messi និង Cristiano Ronaldo របស់អ្នកគាំទ្រ និងស្រឡាញ់បាល់ទាត់ជុំវិញពិភពលោក នៅតែមិនទាន់អាចរកចម្លើយបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

យ៉ាងណាមិញ Ronaldo បានធ្វើរឿងមួយដែល Messi មិនទាន់អាចធ្វើបាននៅឡើយ នោះគឺឈ្នះពានរង្វាន់ UEFA Champions League នៅក្លិបជាច្រើន មិនមែនត្រឹមមួយក្លិប។ ជាក់ស្ដែង Ronaldo ធ្លាប់បានឈ្នះ UEFA Champions League ជាមួយ Real Madrid និង Manchester United ហើយសម្រាប់រដូវកាលថ្មីខាងមុខនេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងបន្តដំណើរផ្សងព្រេងក្នុងការឈ្នះ Champions League ជាមួយ Juventus វិញម្ដង។

Ronaldo ជាមួយពាន  UEFA Champions League
Ronaldo ជាមួយពាន  UEFA Champions League

ក្រឡេកមកមើល​ Messi វិញខ្សែប្រយុទ្ធមាឌល្អិត ចិត្តធំរូបនេះធ្លាប់ឈ្នះ UEFA Champions League ជាមួយក្លិបអ្នកមានបុណ្យ Barcelona តែមួយក្លិបគត់ប៉ុណ្ណោះ។

Messi ជាមួយពាន  UEFA Champions League
Messi ជាមួយពាន UEFA Champions League

“អ្វីដែលខុសគ្នាសម្រាប់ខ្ញុំ គឺខ្ញុំបានឈ្នះពាន Champions League ជាមួយក្លិបផ្សេងៗគ្នា។ Messi គឺជាកីឡាករដ៏ល្អមួយរូប ដែលមិនត្រឹមតែសមត្ថភាពឈ្នះ Ballon d’Or នោះទេ ប៉ុន្តែគឺការវិវឌ្ឍន៍ខ្លួនទៅកាន់កម្រិតខ្ពស់ ពីមួយទៅមួយឆ្នាំ ដូចខ្ញុំដែរ។” Ronaldo ថ្លែងប្រាប់អំឡុងបទសម្ភាសន៍ជាមួយ DAZN៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភព​៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T