ជនជាតិវៀតណាម ២នាក់ ប្តី-ប្រពន្ធ ត្រូវនគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

//s5.kh1.co/a8/a812a478030bce1fe75d095aa4a751b4ab9b1df3.jpg
សង្គម

 ១៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ២ នាក់ ប្ដី-ប្រពន្ធ បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ប្ដី-ប្រពន្ធនោះ ធ្វើឡើងនៅចំណុចនៅភូមិទន្លេបិទលើ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថា ថ្នាំញៀនចំនួន ១កញ្ចប់ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖៣០ នាទី។

ជនសង្ស័យ ដែលឃាត់ខ្លួនខាងលើ រួមមាន ១៖ ឈ្មោះ ឡេ វឹងហុង អាយុ ៤៤ ឆ្នាំ (ប្តី) , ២៖ ឈ្មោះ ម៉ាត ធីយ៉េ អាយុ៣៨ ឆ្នាំ (ប្រពន្ធ)។ អ្នកទាំង ពីរ ស្នាក់នៅបណ្តោះអាសន្នភូមិ-ឃុំ ចំណុចខាងលើ មុខរបរជាកម្មករ បូមខ្សាច់ឲ្យថៅកែវៀតណាមឈ្មោះ ធី ផឿក អាយុ ៥៣ ឆ្នាំ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនមកអធិការដ្ឋា ននគរបាលស្រុក ត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

https://s4.kh1.co/__image/w=650,h=867,q=100/f1/f1c513ab88a4790cd683866d1a98fdc6c1263c82.jpg
https://s4.kh1.co/__image/w=650,h=867,q=100/c9/c9e993a54172b3d9a9c60fe892c2b7ea681b92ef.jpg
https://s4.kh1.co/__image/w=650,h=867,q=100/f4/f48fb585804811746630a07be2c218bd4ec1d326.jpg
https://s4.kh1.co/__image/w=650,h=867,q=100/f6/f6dc81df8e0b3f74d752089b51d659da28687abb.jpg

ប្រភព៖ Fresh News

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T