ប៉ូលិសហុងកុងត្រូវបានចោទប្រកាន់ថា បានបាញ់គ្រាប់កាំភ្លើងជ័រដាក់បាតុករស្រីម្នាក់ បណ្តាលឱ្យនាងស្ទើរតែខ្វាក់ភ្នែក (មានវីដេអូ)

//s5.kh1.co/7a/7a6f0162fd1994fc2ffeb028951ab4f8c0b60f18.jpg
សង្គម

 ១៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

WARNING: Graphic Content

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហុងកុង៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប៉ូលិសហុងកុងបានធ្វើសកម្មភាពបង្រ្កាបក្រុមបាតុករក្រោមរូបភាពជាច្រើន រួមមាន ការយកដំបងវាយប្រហារ ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងបាតុករ។

កាលពីពេលថ្មីៗនេះ ទិដ្ឋភាពដ៏ព្រឺព្រួចមួយត្រូវបានថតជាប់ដែលបង្ហាញសកម្មភាពក្រុមប៉ូលិសធ្វើការវាយប្រហារលើក្រុមបាតុករនៅស្ថា​នី​យ៍​រថភ្លើង Tai Koo MTR ដោយការបាញ់គា្រប់កាំភ្លើងជ័រគ្មានត្រាប្រណី។ ជាក់ស្តែងជនរងគ្រោះជាស្រ្តីម្នាក់ស្ទើរតែខ្វាក់ភ្នែកទៅហើយ ព្រោះតែគា្រប់កាំភ្លើងជ័រដែលប៉ូលិសបានបាញ់ចំនាង។

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

វីដេអូនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម មានអ្នកទស្សនាជាង ៣,៦លានដង និងរងការរិះគន់ចំពោះក្រុមប៉ូលិសយ៉ាងខ្លាំង។

ក្រុមអ្នកការពារសិទ្ធិមនុស្សបានបញ្ចេញមតិថា៖

«ជាក់ស្តែងណាស់  ក្រុមប៉ូលិសអាចបង្រ្កាបក្រុមបាតុករដោយប្រើប្រាស់តែដៃទទេក៏បាន តែពួកគេបែរជាជ្រើសរើសការប្រើប្រាស់អាវុធដើម្បីបង្រ្កាបទៅវិញ ហើយការធ្វើបែបនេះពិតជាធ្វើឱ្យក្រុមបាតុកររងរបួសជាច្រើននាក់។»

ស្រ្តីម្នាក់ស្ទើរតែខ្វាក់ភ្នែក ព្រោះតែគា្រប់កាំភ្លើងជ័រដែលប៉ូលិសបានបាញ់ចំនាង
ស្រ្តីម្នាក់ស្ទើរតែខ្វាក់ភ្នែក ព្រោះតែគា្រប់កាំភ្លើងជ័រដែលប៉ូលិសបានបាញ់ចំនាង

យ៉ាងហោចណាស់ស្រ្តីរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ហើយត្រូវបានរាយការណ៍ថា នាងបានរហែកចិញ្ចើម និងរបួសភ្នែកខាងស្តាំជាទម្ងន់។ គ្រូពេទ្យបានបញ្ជាក់ថា នាងអាចនឹងខ្វាក់ភ្នែកបានចំពោះឧប្បត្តិហេតុដ៏ព្រៃផ្សៃនេះ។

ក្នុងនោះក្រុមបាតុករជាច្រើននាក់ផ្សេងទៀត ក៏ទទួលរងរបួសផងដែរ។

បន្ថែមពីនេះទៀត ពួកគេបានលើកស្លាកតវ៉ា និងសម្តែងកាយវិការជាមួយពាក្យពេចន៍បង្កប់ដោយអត្ថន័យថា «ភ្នែកសងដោយភ្នែក»៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
ក្រុមបាតុករលើកស្លាកតវ៉ា «ភ្នែកសងដោយភ្នែក»
ក្រុមបាតុករលើកស្លាកតវ៉ា «ភ្នែកសងដោយភ្នែក»
ក្រុមបាតុករលើកស្លាកតវ៉ា «ភ្នែកសងដោយភ្នែក»
ក្រុមបាតុករលើកស្លាកតវ៉ា «ភ្នែកសងដោយភ្នែក»
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T