កែងជប៉ុនមុតជាង វង្ស ណយ ទៀត! វង្ស ណយ ចាញ់កីឡាករជប៉ុនត្រឹមទឹកទី ៤ (មានវីដេអូ)

//s6.kh1.co/b7/b7adc25873b1c0a63ec0b6fa0ba71ee0f182c6bb.jpg
កីទ្បា

 ១៤-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសៅរ័ កន្លងទៅ កីឡាករកម្ពុជារហស្សនាមកូននាគឆ្លងដែនខេត្តប៉ៃលិន វង្ស ណយ បានប្រកួតចាញ់កីឡាករ ជប៉ុន Fakuyda Masali ដោយត្រូវកីឡាករជប៉ុនវាយឲ្យបញ្ឈប់ការប្រកួតត្រឹមទឹកទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ការប្រកួតចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរមិនសូវសម្រុកគ្នាខ្លាំងនោះទេ ប៉ុន្តែគ្រាន់តែទឺកទី២ ចាប់ផ្ដើមទាំង វង្ស ណយ និងជប៉ុន បានព្យាយាមវាយជង្គង់ និងកែងទៅវិញទៅមក ដែលធ្វើឲ្យការប្រកួតកាន់តែល្អមើល។ មិនខុសពីទឹកទី២ នៅក្នុងទឹកទី៣ កីឡាករទាំងពីរនៅតែបន្តបុកគ្នាទៅវិញទៅមក។ យ៉ាងណាមិញ នៅក្នុងទឹកទី ៤ កីឡាករជប៉ុន Fakuyda បានវាយកែង វង្ស ណយ ធ្វើឲ្យបែកហូរឈាមចូលពេញភ្នែក និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ ១០។

ចង់ដឹងថាការប្រកួតនោះ កីឡាករជប៉ុន Fakuyda វាយកែងស្រួចយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T