ថៃ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ត្រូវជាថ្ងៃខួបកំណើតរបស់តារាសម្ដែងស្រីវ័យក្មេង កញ្ញា Pattie ដែលត្រូវជាមិត្តស្រីជាទីស្រលាញ់របស់តារាសម្ដែងប្រុសរូបសង្ហា លោក Dan Worrawech ផងដែរ។
ស្របពេលជាមួយគ្នានេះដែរ សម្រាប់ក្នុងឆ្នាំថ្មីនេះ តារាសម្ដែងប្រុស លោក Dan Worrawech ក៏បានឆ្លៀតពេលវេលាដ៏មមាញឹក មកត្រៀមរៀបចំតុបតែងកម្មវិធីដ៏ពិសេសមួយ ជូនទៅដល់គូស្នេហ៍បណ្ដូលចិត្តរបស់លោក សម្រាប់ជាកាដូថ្ងៃកំណើតក្នុងឆ្នាំនេះ ដែលបានធ្វើឲ្យតារាស្រី កញ្ញា Pattie រំភើបរហូតដល់ទប់ទឹកភ្នែកមិនជាប់ថែមទៀតផង។
ទន្ទឹមនឹងទង្វើទាំងនេះ ក៏បានបង្ហាញថា ទោះបីជាពួកគេទាំងពីរ បានស្រលាញ់គ្នាមកជិត១០ឆ្នាំ មកហើយក៏ដោយ ក៏ប៉ុន្តែពួកគេមិនភ្លេចផ្ដល់ភាពផ្អែមល្ហែម ហើយជាពិសេសស្រលាញ់គ្នាខ្លាំងឡើងៗ ដែលធ្វើឲ្យមហាជនជាច្រើននាំគ្នា សរសើរដល់ស្នេហារបស់អ្នកទាំងពីរជាខ្លាំងផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]