ស្រលាញ់គ្នាច្រើនឆ្នាំដែរហើយ ទើបតែឃើញ Mario ថតរូបជុំគ្នាជាមួយគ្រួសារមិត្តស្រី!

//s5.kh1.co/d4/d491d55c21a3f5e8b4065b8745c780bcf9296f33.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ពីតារាសម្តែងប្រុសល្បីឈ្មោះ Mario Maurer ដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង និងតារាសម្តែងស្រី Junji Junjira 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាបានប្រកាសពីទំនាក់ទំនងជាសាធារណៈក៏ពិតមែន ប៉ុន្តែពួកគេទាំងពីរមិនដែលបង្ហាញពីភាពផ្អែមល្ហែមនៅក្នុងបណ្តាញសង្គម ដូចគូស្នេហ៍តារាដទៃនោះទេ។ ជាពិសេស រូបថតគូ មិនដែលមានទាល់តែសោះ ទោះបីស្រលាញ់គ្នាច្រើនឆ្នាំហើយក៏ដោយ។

ជារឿយៗ រាល់ពេលបានជួបនឹងលោក Mario អ្នកកាសែតតែងបានជជីកសួរពីរឿងនេះ ហើយលោកតែងតែឆ្លើយតបទៅវិញថា រូបថតគូរវាងលោកនិងមិត្តស្រីមានច្រើនណាស់ ប៉ុន្តែលោកទុកសម្រាប់មើលតែម្នាក់ឯងប៉ុណ្ណោះ។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពយ៉ាងផ្អែមល្ហែម តែមិនមែនជារូបថតគូទេ គឺជារូបដែលលោក Mario បានថតជុំគ្នាជាមួយគ្រួសាររបស់ Junji តែម្តង។ ទៀតសោត រូបទាំងនោះបង្ហោះដោយគណនីអ៊ីនស្តាក្រាមដែលមានឈ្មោះថា @ditditdav ដែលត្រូវជាម្តាយរបស់នាងផ្ទាល់ថែមទៀត។

យ៉ាងណាមិញ អ្នកគាំទ្រកាន់តែចង់ឲ្យពួកគេទាំងពីរមានដំណឹងល្អឆាប់ៗ ក្រោយពីបានឃើញរូបភាពទាំងនោះ ដែលបានបង្ហាញឲ្យឃើញថា ស្នេហារបស់ពួកគេទាំងពីរកាន់តែរឹងមាំ និងទទួលបានការដឹងឮពីចាស់ទុំត្រឹមត្រូវ។ ហើយម្យ៉ាងវិញទៀតនោះ ឃើញថាលោក Mario ដូចជាចុះសម្រុងជាមួយនឹងគ្រួសារមិត្តស្រីខ្លាំងណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Mario Maurer
Mario Maurer
Junji Junjira
Junji Junjira
Mario ជុំគ្នាជាមួយគ្រួសារមិត្តស្រី
Mario ជុំគ្នាជាមួយគ្រួសារមិត្តស្រី
Mario ជុំគ្នាជាមួយគ្រួសារមិត្តស្រី
Mario ជុំគ្នាជាមួយគ្រួសារមិត្តស្រី
Mario និងម្តាយមិត្តស្រី
Mario និងម្តាយមិត្តស្រី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T