ថៃ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ពីតារាសម្តែងប្រុសល្បីឈ្មោះ Mario Maurer ដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង និងតារាសម្តែងស្រី Junji Junjira ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជាបានប្រកាសពីទំនាក់ទំនងជាសាធារណៈក៏ពិតមែន ប៉ុន្តែពួកគេទាំងពីរមិនដែលបង្ហាញពីភាពផ្អែមល្ហែមនៅក្នុងបណ្តាញសង្គម ដូចគូស្នេហ៍តារាដទៃនោះទេ។ ជាពិសេស រូបថតគូ មិនដែលមានទាល់តែសោះ ទោះបីស្រលាញ់គ្នាច្រើនឆ្នាំហើយក៏ដោយ។
ជារឿយៗ រាល់ពេលបានជួបនឹងលោក Mario អ្នកកាសែតតែងបានជជីកសួរពីរឿងនេះ ហើយលោកតែងតែឆ្លើយតបទៅវិញថា រូបថតគូរវាងលោកនិងមិត្តស្រីមានច្រើនណាស់ ប៉ុន្តែលោកទុកសម្រាប់មើលតែម្នាក់ឯងប៉ុណ្ណោះ។
ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពយ៉ាងផ្អែមល្ហែម តែមិនមែនជារូបថតគូទេ គឺជារូបដែលលោក Mario បានថតជុំគ្នាជាមួយគ្រួសាររបស់ Junji តែម្តង។ ទៀតសោត រូបទាំងនោះបង្ហោះដោយគណនីអ៊ីនស្តាក្រាមដែលមានឈ្មោះថា @ditditdav ដែលត្រូវជាម្តាយរបស់នាងផ្ទាល់ថែមទៀត។
យ៉ាងណាមិញ អ្នកគាំទ្រកាន់តែចង់ឲ្យពួកគេទាំងពីរមានដំណឹងល្អឆាប់ៗ ក្រោយពីបានឃើញរូបភាពទាំងនោះ ដែលបានបង្ហាញឲ្យឃើញថា ស្នេហារបស់ពួកគេទាំងពីរកាន់តែរឹងមាំ និងទទួលបានការដឹងឮពីចាស់ទុំត្រឹមត្រូវ។ ហើយម្យ៉ាងវិញទៀតនោះ ឃើញថាលោក Mario ដូចជាចុះសម្រុងជាមួយនឹងគ្រួសារមិត្តស្រីខ្លាំងណាស់៕
សូមទស្សនារូបភាពខាងក្រោម៖