ឃាត់ជនជាតិចិន២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ក្រុងព្រះសីហនុ

//s4.kh1.co/c2/c21dc0e691e0fb70ad9317fffe7c426af188e394.jpg
សង្គម

 ១៣-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានន​គរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធជាមួយគ្រឿងញៀន៤កញ្ចប់ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីការិយាល័យប្រឆាំងជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហជាមួយនរគបាលក្រុងព្រះសីហនុ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន រហូតឃាត់ខ្លួនបានជនជាតិចិន២នាក់ ជាមួយគ្រឿងញៀន០៤កញ្ចប់។

ជនសង្ស័យជាជនជាតិចិនរួមមាន៖

*ទី១៖ ឈ្មោះ Wu Ren អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ*ទី២៖ ឈ្មោះ Zhen Yuee ភេទស្រី អាយុ៣០ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេ។

មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងទៀតថា ក្រោយការចាប់ខ្លួន កម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន ម្សៅពណ៍សជាសារធាតុញៀនចំនួន៤កញ្ចប់ (០២កញ្ចប់ធំ) និងប្រភេទផ្សេងមួយទៀតគឺ CK ចំនួន០៦ កញ្ចប់ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

មន្ត្រីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញសាកសួរឈ្មោះ Wu Rin រួចរាល់ហើយ ក៏បន្តនីតិវិធីឈានទៅដល់ឆែកបន្ទប់ជួលដែលមានលេខបន្ទប់៦០៣ ផ្ទះសំណាក់យីហោ ជិន ខាយ យីន នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្រុម ១៧ភូមិ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ បានរកឃើញគ្រឿងញៀនបន្ថែមទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ និងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕

https://s6.kh1.co/__image/w=650,h=528,q=100/85/85f0028d8c9882865efa28d0ff18c4cdefad6838.jpg
https://s5.kh1.co/__image/w=650,h=488,q=100/d5/d5fe10ac7fd84830df7ece4f346e89a1ea18e980.jpg
https://s6.kh1.co/__image/w=650,h=472,q=100/e4/e44b71bf8bf9c97535e0eaabad783fcda6909951.jpg

ប្រភព៖ freshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T