លើកនេះ រំដួលលិចទឹក យកកន្ទេលមកច្នៃធ្វើជា សម្លៀកបំពាក់បែបនេះម្ដង

//s6.kh1.co/bb/bba8e0f1b9bf5af0eeba40c103f63b0ad165464f.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ជាពិសេសអ្នកដែលនិយម ប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានស្គាល់យ៉ាងច្បាស់អំពី រំដួលលិចទឹក​ ដែលជាអ្នកមានទេពកោសល្យ ខាងផ្នែកកែច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗ តាមរបៀបខ្មែរ គួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះផងដែរ រំដួលលិចទឹក​ ក៏បាននាំយកនូវ ម៉ូតសម្លៀកបំពាក់ទាំងនោះ ទៅបង្ហាញលើឆាកជាតិ និងអន្តរជាតិ ឲ្យមានការទទួលស្គាល់ជាច្រើនទៀតផង ធ្វើឲ្យអ្នកណាៗក៏ពេញចិត្ត និងគាំទ្រស្នាដៃរបស់គេដែរ។

យ៉ាងណាមិញ ស្រាប់តែ ថ្មីៗនេះ រំដួលលិចទឹក បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាថ្មីបន្ទាប់ពី បានច្នៃសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ​យ៉ាងប្លែកភ្នែក ដោយយកកន្ទេល ស្លឹករំចេក កាត់ធ្វើជា សំពត់បត់ អាវក៏ជ្រុង​ ទៅបង្ហាញម៉ូត ក្នុងកម្មវិធី «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» មើលទៅសមសួន និងលេចធ្លោថែមទៀតផង។

គួរបញ្ជាក់ផងដែរថា​ ក្រៅពីមួយឈុតនេះ រំដួលលិចទឹក ក៏បានកែច្នៃសម្លៀកបំពាក់ ឲ្យតារាបង្ហាញម៉ូតផ្សេងទៀត ថែមទាំងមិនមែនជាលើកទីមួយសម្រាប់គេនោះទេ ប៉ុន្តែ រាល់ពេលដែលលេចចេញនូវ សម្លៀកបំពាក់កែច្នៃម្ដងៗ ធានាថា តែងតែមាន អ្វីប្លែកជាប្រចាំ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

រំដួលលិចទឹក
រំដួលលិចទឹក
រំដួលលិចទឹក
រំដួលលិចទឹក
រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក
រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក
រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក
រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក
រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក
រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក
រំដួល លិចទឹក
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T