ក្រោយចាញ់ Man UTD! Lampard ត្រៀមលុយ ៧០លានទិញកីឡាកររូបនេះ ពេលផុតបម្រាម

//s4.kh1.co/08/08031c03009a60dd4205b21205074387a88bef79.jpg
កីទ្បា

 ១៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់តោខៀវ Chelsea លោក Frank Lampard កំពុងសម្លឹងតាមអន្ទងទិញកីឡាករខ្សែការពារឆ្វេង Ben Chilwell របស់ Leicester City នៅពេលដែលក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះផុតបម្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ben Chilwell
កីឡាករ Ben Chilwell

តាមពិតទៅក្លិបមេឃខៀវ Manchester City បានដាក់ការចង់បាន Chilwell ដូចគ្នាសម្រាប់ទីផ្សាររដូវក្ដៅលើកនេះ ប៉ុន្តែពេលនេះខ្សែការពារឆ្វេងរបស់ Man City មានដល់ទៅ ២រូបគឺ Oleksandr Zincehnko និង Benjamin Mendy ជាហេតុធ្វើឲ្យលោក Pep កាត់បន្ថយនូវការចង់បាន Chilwell។

មិនខុសពី Man City ពេលនេះ Chelesa ក៏មានខ្សែការពារឆ្វេង ២រូបដែររួមមាន Marcos Alonso និង Emerson ប៉ុន្តែលោក Lampard នៅតែចាប់អារម្មណ៍ចង់បានកីឡាករជម្រើសជាតិអង់គ្លេសវ័យ ២២ឆ្នាំ Chilwell ដើម្បីមកបំពេញចំណុចខ្វះខាតនៅតំបន់ខ្សែការពារខាងឆ្វេង។

លោក Frank Lamaprd
លោក Frank Lamaprd

Chilwell ដែលនៅសល់កុងត្រា ៥ឆ្នាំជាមួយ Leicester ធ្លាប់ត្រូវបានក្លិប At. Madrid ដាក់សំណើមកកាន់ Leicester City ដើម្បីសុំទិញខ្សែការពារឆ្វេងរូបនេះក្នុងតម្លៃ ៧១លានផោនម្ដងរួចទៅហើយ ដូច្នេះមានន័យថា Chelsea នឹងត្រូវចំណាយទំហំទឹកប្រាក់មិនក្រោម ៧០លានផោននោះទេដើម្បីនាំយក Chilwell ទៅកាន់កីឡដ្ឋាន Stamford Bridge។

គួរបញ្ជាក់ដែរថា បម្រាមមកលើក្រុម Cheslea មិនឲ្យទិញកីឡាករចូលគឺនឹងត្រូវផុតនៅរដូវក្ដៅរដូវកាលក្រោយ ប៉ុន្តែដោយសារប្ដឹងតវ៉ា ក្លិបដែលមានម្ចាស់ជាសេដ្ឋីជនជាតិរុស្ស៊ីមួយនេះ នឹងអាចនាំចូលកីឡាករបាននាទីផ្សារដោះដូរកីឡាករខែមករា ខាងមុខនេះ៕

កីឡាករ Ben Chilwell
កីឡាករ Ben Chilwell
កីឡាករ Ben Chilwell
កីឡាករ Ben Chilwell

ប្រភព៖ The Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T