កម្របានស្តាប់ ផេនខេត ច្រៀងសម្លេងប្រុសជាមួយ កុសុម៉ា (មានវីដេអូ)

//s4.kh1.co/6b/6b2def3ca26f4e4c1a667c0b0c8b615125a1fec4.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពិធីការិនីកញ្ញា​សុភក្រ័ កុសុម៉ា និងផេនខេត បច្ចុប្បនេះហាក់ដូចជាមានសន្ទុះខ្លាំងឡើងនៅក្នុងការងារសិល្បៈ ក្លាយជាដៃគូ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្តែងលេងសើចរបស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាទាំង២ដួងនេះ បានធ្វើការឡើងបកស្រាយនៅក្នុងបទចម្រៀងមួយបទ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរ និងចាប់អារម្មណ៍ខ្លាំង ទៅលើសម្លេងរបស់តារាភេទទី៣ទម្ងន់ជាង១០០គីឡូ ផេនខេត បានធ្វើការបង្ហើបសម្លេងដ៏កម្របានស្តាប់។

ដោយក្នុងនោះគាត់បានធ្វើការច្រៀងជាសម្លេងប្រុសយ៉ាងប្លែក ខណៈពេលដែលបច្ចុប្បន្នលោកតែងខ្លួនជាស្រីយ៉ាងស្រស់ស្អាត ច្រៀងជាមួយតារាស្រីរូបនេះ យ៉ាងស៊ីចង្វាក់គ្នា ក៏ប៉ុន្តែបើមិនមើលមុខសម្លេងអ្នកច្រៀងទេ ពិតមិនដឹងទេថាជា ផេនខេកនោះ។

ក្រោយពីបានធ្វើការស្តាប់ជាមួយនឹងការច្រៀងរបស់តារាទាំង២ដួងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ព្រោះពិតជាកម្រតែម្តងដែលឃើញ តារាភេទទី៣រូបនេះ បានបង្ហើបសម្លេងប្រុសជាលើកដំបូង ក្នុងបទចម្រៀងបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ផេនខេត និងកុសុម៉ា 
ផេនខេត និងកុសុម៉ា 
ផេនខេត និងកុសុម៉ា 
ផេនខេត និងកុសុម៉ា 
ផេនខេត 
ផេនខេត 
ផេនខេត 
ផេនខេត 
ផេនខេត ពេលច្រៀងសម្លេងប្រុស
ផេនខេត ពេលច្រៀងសម្លេងប្រុស
ផេនខេត ពេលច្រៀងសម្លេងប្រុស
ផេនខេត ពេលច្រៀងសម្លេងប្រុស
ផេន ខេត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T