លែងលះស្វាមីភ្លាម Miley Cyrus បែកធ្លាយរូប អោបថើបជាមួយតារាស្រីម្នាក់យ៉ាងស្អិតរមួត!

//s6.kh1.co/55/55e4cd84bca5a95b63a7db167ed38672285e8da9.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ ​ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា តារាចម្រៀងស្រីMiley Cyrus និងតារាសម្តែងប្រុសលោកLiam Hemsworth បា​នសម្រេចចិត្តចែកផ្លូវគ្នា ក្រោយពួកគេរៀបការបាន៨ខែ។ ទៀតសោតដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមានរឿងមួយទៀត ដែលធ្វើឲ្យគាំទ្រកាន់តែភ្ញាក់ផ្អើលនោះគឺ ក្រោយពីលែងលះគ្នាជាមួយស្វាមីមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបែកធ្លាយរូបថតជាច្រើនសន្លឹក ខណៈពេលដែលMiley អោបថើបគ្នាជាមួយតារាស្រី Kaitlynn Carter យ៉ាងស្អិតរមួតប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង។

ដោយឡែកក្រោយពីបានឃើញបែបនេះភ្លាម អ្នកគាំទ្រនាំគ្នាសន្និដ្ឋានថា ពួកគេទាំងពីរប្រហែលជាមានទំនាក់ទំនងស្នេហានឹងគ្នា ព្រោះកាលពីមុនMiley ក៏ធ្លាប់និយាយក្តែងៗប្រាប់អ្នកសារព័ត៌មានថានាងជាBisexual (ស្រលាញ់ប្រុសក៏បាន ស្រីក៏បាន)។

ជាមួយគ្នានេះគួរឲ្យដឹងផងដែរថាតារាស្រីKaitlynn Carter ក៏ទើបតែបែកគ្នាជាមួយមិត្តប្រុសរបស់នាងគឺលោកBrody Jenner កាលពីសប្តាហ៍មុនដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ។ យ៉ាងណាមិញអ្នកគាំទ្រនឹងរង់ចាំស្តាប់ការបកស្រាយចេញពីមាត់របស់Mileyផ្ទាល់ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ពួកគេទាំងពីរ៕

សូមទស្សនារូបភាពខាងក្រោម៖

Miley និងស្វាមី
Miley និងស្វាមី
Miley និង Kaitlynn
Miley និង Kaitlynn
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
Miley និង Kaitlynn ព្រមទាំងមិត្តភក្តិ
Miley និង Kaitlynn ព្រមទាំងមិត្តភក្តិ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T