អ្នកជំនាញបានលើកឡើងថា ស្របពេលដែលហាត់យករាងស្អាត ការបង្កើនទម្លាប់មួយចំនួនក៏បានរួមចំណែកឲ្យរាងកាយជួយបំផ្លាញជាតិកាល់ឡូរី និងជាតិធាត់មិនល្អបាន។ អ្នកជំនាញជាច្រើនបានលើកឡើងដូចៗគ្នា ទម្លាប់មួយចំនួន តួយ៉ាងការបង្កើនគុណភាពនៃការគេងក៏ចូលរួមចំណែកកាត់បន្ថយជាតិកាល់ឡូរីក្នុងខ្លួនដែរ ដូចនេះការយល់ដឹងពីប្រយោជន៍តូចៗទាំងនោះនឹងអាចជួយអ្នកបាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. គេងក្នុងបរិយាកាសត្រជាក់ល្មម អ្នកជំនាញនិយាយថា សីតុណ្ហភាពក្នុងបន្ទប់ ឬកន្លែងគេង ដែលត្រជាក់ ជួយជម្រុញរាងកាយដុតរំលាយជាតិកាល់ឡូរីបាន។ បើអាចគឺសីតណ្ហភាព ១៨អង្សាសេ គឺល្អល្មមសម្រាប់ការបំផ្លាញជាតិធាត់នេះ ហើយអ្នកនឹងមានអារម្មណ៍ថា អ្នកនឹងមានរាងសមសួនជាមុន ឲនៅពេលអ្នកអាចធ្វើតាមទម្លាប់នេះ។
២. ញ៉ាំទឹកទំពាំងបាយជូរទឹកទំពាំងបាយជូរ នឹងជួយអ្នកឲ្យដុតសមាសធាតុកាល់ឡូរីបានយ៉ាងមានប្រសិទ្ធភាព។ ក្នុងសមាសធាតុទំពាំងបាយជូរ ជួយបំលែងធាតុខ្លាញ់សជាគ្រាប់ខ្លាញ់ត្នោតខ្ចី (Beige ខ្លាញ់ល្អ) ដែលវាជាធាតុជួយរាងកាយរក្សាកម្តៅខ្លួនពេលសីតណ្ហភាពត្រជាក់។ ញ៉ាំទឹកទំពាំងបាយជូរមុនពេលចូលគេង គឺនឹងជួយដុតជាតិខ្លាញ់បាន តែត្រូវប្រាកដថាទឹកទំពាំងបាយជូរនោះ គឺធម្មជាតិពុំមែនស្ករ។
៣. ទម្លាប់ចូលគេង និងក្រោកទៀងម៉ោង ទម្លាប់ចូលគេងបែបនេះ អ្នកនឹងរក្សាអ័រម៉ូនម៉េឡាតូនីន បានល្អ ជម្រុញឲ្យអ័រម៉ូននេះរក្សាចំណង់ញ៉ាំអាហារអ្នកឲ្យបានល្អ នៅពេលក្រោកពេលព្រឹកធ្វើឲ្យអ្នកមិនសូវហេវហត់អស់កម្លាំង។
៤. កុំទម្លាប់សម្លឹងអេក្រង់ឧបករណ៍ឌីជីថល មុនចូលគេងពន្លឺខៀវ ឬឈ្មោះវិទ្យាសាស្រ្ត (Blue Light) នៃអេក្រង់ពពួកឧបករណ៍អេឡិចត្រូនិចដូចជា SmartPhone និង Tablet នឹងរារាំងដំណើរផលិតអ័រម៉ូនល្អមេឡាតូនីន សម្រាប់ខ្លួនអ្នកធ្វើឲ្យអ្នកទម្លាប់ចូលគេងយប់ជ្រៅ ជាហេតុធ្វើឲ្យខ្សោយ និងឆាប់ហេវ ឈានទៅកាន់ភាពធាត់។
៥. ញ៉ាំអាហារក្រៅពេលណា ដែលសំបូរជាតិប្រូតេអ៊ីន អាហារក្រៅពេលសំបូរជាតិប្រូតេអ៊ីន មានដូចជា ទឹកដោះគោជូរ សាច់មាន់ សណ្តែកដីជាដើម ទាំងនេះជួយឲ្យអ្នកឆាប់ឆ្អែតនឹងអភិវឌ្ឍបង្កើនសាច់ដុំអ្នកឲ្យមានរាងសមសួនផង ពោលគឺរាងកាយស្អាត។
៦. លំហាត់ប្រាណ ពិតណាស់ទម្លាប់ហាត់ប្រាណនឹងធ្វើឲ្យអ្នកស្រកគីឡូ។ អ្នកជំនាញបានណែនាំ លំហាត់ប្រាណបែបកីឡាមួយចំនួន ដែលសមនឹងរាងកាយត្រូវការដុតបំផ្លាញកាល់ឡូរី នោះគឺ ការហែលទឹក ឬលើកដុំដែកជាដើម។
៧. ញ៉ាំតែហឹរ (ជី ពពួកHerbal Tea) តែហឹរដូចជាពពួក តែខ្ញី តែជីអង្កាម តែធម្មជាតិ សុទ្ធសឹងមានគុណប្រយោជន៍បញ្ចុះជាតិខ្លាញ់។ មិនតែប៉ុណ្ណោះវាមានសារធាតុល្អ ដែលប្រឆាំងនឹងដំណើរហើមរលាកលើរាងកាយ ជួយសម្រួលការរំលាយអាហារ និងសម្រួលប្រព័ន្ធប្រសាទ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet