Mazda ប្រកាស​ចេញ​លក់​រថយន្ត​ស៊េរី២០២០ ម្ដងពីរម៉ូដែលនៅ​កម្ពុជា ជាមួយនឹងប្រ៉ូម៉ូសិនមាសដ៏អស្ចារ្យ! (មានវីដេអូ)

//s5.kh1.co/d2/d227d25bc11264bc914b2ec057cb4c5c336aa8f3.jpg
បច្ចេកវិទ្យា

 ១២-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា កន្លង​ទៅ​នេះ​ ក្រុមហ៊ុន HGB Group ដែលនាំចូលផ្តាច់មុខនូវរថយន្ត​ Mazda បាន​ប្រារព្ធ​កម្មវិធី​ធំ​មួយ ដើម្បី​ប្រកាស​ចេញ​រថយន្ត​ស៊េរី​ឆ្នាំ២០២០ ចំនួន​ពីរ​ម៉ូដែល​គឺ The All New Mazda 3 ជំនាន់ទី៧​ និង Mazda ​BT-50 Thunder ដែល​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​​ភ្ញៀវ​កិត្តយស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០

The All New Mazda 3 ជំនាន់ទី៧ ស៊េរី​ឆ្នាំ២០២០ បាន​កែ​ប្រែ​រូបរាង និងមុខមាត់​ថ្មីទាំងស្រុង កាន់តែ​ទំនើប ទាក់ទាញ​ ស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ Premium តាមរយៈការផ្លាស់ប្តូររូបរាង ភាពទំនើបនៃគំនិតរចនាបថ និងបច្ចេកវិទ្យាទំនេីបៗ​ដេីម្បីបង្កេីននូវសុវត្ថិភាពរថយន្ត។ ផ្នែក​​ប៉ាណាខាងមុខមានលក្ខណៈជាសំណាញ់​រឹងមាំស្រស់ស្អាត អមជាមួយកាងដ៏លេចធ្លោ និង​អំពូលភ្លេីងអូតូ LED  (Adaptive LED Headlight) និង​ភ្លេីងរត់បំភ្លឺផ្លូវពេលថ្ងែ Day Running LED light។

The All New Mazda 3 ជំនាន់ទី៧ រូបរាង​ថ្មី​ដែល​លក់​នៅ​ប្រទេសកម្ពុជា​ជា​ប្រភេទ Full Option មាន​ម៉ាស៊ីន​​សាំង​ចំណុះ ១,៥ លីត្រ​ Skyactiv engine មានស៊ីឡាំងចំនួន ៤ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ៦ លេខអូតូ​ និង ៦ លេខដៃ ហើយ​ផលិត​ និងនាំចូលពីប្រទេសជប៉ុន​ផ្ទាល់​។ រថយន្ត​នេះបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី​GVS plus ដេីម្បីបង្កេីនលំនឹងលេីសពីប្រព័ន្ធ​​សុវត្ថិភាព​ផ្សេងៗទៀត ប្រព័ន្ធ​​ smart city brake support ​ប្រព័ន្ធ Land Keep Assist, Land departure warning system, Driver Attention Alert ប្រព័ន្ធ​​ Electric Parking Brake with Auto hold បូក​រួម​ពោង​សុវត្ថិភាព​ចំនួន ៧​ កាមេរ៉ាសុវត្ថិភាព​​ ៣៦០ ដឺក្រេ អាច​មើលជុំវិញរថយន្តទាំងមូល។

The All New Mazda 3 ជំនាន់ទី៧ ក៏​មាន​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដោយបំពាក់នូវប្រពន្ធ័​ប្រើ​ប្រាស់​ដូច​ជា Smart Key, Sensor មុខ​ក្រោយ​ជំនួយ​ដល់​ការ​ចូល​ចត ​ផ្លិត​ទឹក​មាន​ Sensor និងដំណើរការស្វ័យប្រវត្តិទៅតាមការកំណត់ កៅអី​អង្គុយ​អ្នក​បើកបរ​​មាន​ប៊ូតុង​អាច​សារ៉េ​បាន​ ៧ បែប​ និង​អាចជ្រេីសរេីសកំណត់កៅអីដល់ទៅ ៤ នាក់ មាន​ Mazda Connectivity, Car Play/Android Auto​ ជាមួយ Speaker Bose ចំនួន ១២ គ្រាប់ ដែលផ្តល់នូវសម្លេងពីរោះរណ្តំ​ និង​ចំណុច​ទំនើបៗ​ជា​ច្រើន​ទៀត។

ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០

​ ចំណែក BT-50 Thunder ស៊េរី​ឆ្នាំ២០២០ ដែល​​ជា​ប្រភេទ​ Pick Up​  មាន​លក់​នៅ​កម្ពុជា​ជា​មួយ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,២ លីត្រ មាន​ចំនួន ៥ ស៊ីឡាំង ប្រើ​ប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ លេខអូតូ​ និង ៦ លេខដៃ និង​ប្រព័ន្ធកាពីតាសវិល​កង់​ទាំង៤។

បច្ចេកវិទ្យា​ផ្ដល់​សុវត្ថិភាព​លើ BT-50​​ Thunder ស៊េរី​ចុង​ក្រោយ Full option​ ​នេះ​មានការផ្លាស់ប្តូរប៉ាណាខាងមុខថ្មី​ មានបំពាក់​ DVD Touch Screen កាមេរ៉ាមេីលក្រោយ សញ្ញាប្រាប់ដំណឹងខាងក្រោយ កាង Sport Bar ក៏ស្រស់ស្អាត ការរចនាតែម​ថ្មី និងប្រព័ន្ធសុវត្ថិភាព​​ដូច​ជា ​ហ្វ្រាំង ABS និង EBD ប្រព័ន្ធ​ទប់​លំនឹង​ TCS ប្រព័ន្ធ​រក្សា​លំនឹង​ DSC កម្មវិធី​រក្សា​លំនឹង​អេឡិចត្រូនិក ESP ប្រព័ន្ធ​ជាន់​ហ្វ្រាំង​បន្ទាន់ EBA ប្រព័ន្ធ LAC ប្រព័ន្ធ TSM ប្រព័ន្ធ ROM ប្រព័ន្ធ​ជំនួយ​ការ​​ឡើង​ចំណោត (HLA) និង​ចុះ​ចំណោត HDC ពោង​សុវត្ថិភាព​សម្រាប់​អ្នក​បើកបរ​ និង​អ្នក​ដំណើរ និង​ប្រព័ន្ធ Keyless Entry ចូល​ក្នុង​រថយន្ត​ដោយ​មិន​បាច់​ដោះ​សោ។

ក្រៅ​ពី​នេះ​រថយន្ត BT-50​​ Thunder ស៊េរី​ឆ្នាំ ២០២០ ក៏​មាន​នូវ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ពីរ​តំបន់​ចែក​ដាច់​គ្នា ​បង្អួត​កញ្ចក់​បិទ/បើក​ដោយ​អេឡិចត្រូនិក មាន​ប្រើ​​សារធាតុ​ស្បែក​ស្រោប​លើ​កៅអី មាន​រន្ធ USB និង​អាច​បញ្ជា​មុខងារ​មួយ​ចំនួន​ដោយ​ប្រើ​សម្លេង​ រួម​ទាំង​​ចំណុច​ពិសេសៗ​ច្រើន​ទៀត។​

ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០

ហើយនៅពេលចុងបញ្ជប់នៃកម្មវិធី ក្រុមហ៊ុនក៏បានធ្វើការប្រកាសប្រូម៉ូសិនដ៏មហាអស្ចារ្យមួយនោះគឺ “ប្រ៉ូម៉ូសិនមាស១២គីឡូ” ជាមួយនឹងត​ម្លៃពិសេសរបស់រថយន្ត Mazda BT-50 Thunder ត្រឹមតែ ៣៥,៩៩៩ និងតម្លៃ ៤០,៩៩៩ ដុល្លារតែប៉ុណ្ណោះ

ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០
ពិធីសម្ពោធរថយន្ត​ស៊េរី​ឆ្នាំ២០២០

​សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​ទៅ៖
ផ្ទះលេខ ៣៧៩ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ភ្នំពេញ លេខទូរស័ព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។
ផ្ទះលេខ ៧៥៧ មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌ​ចំការមន ភ្នំពេញ លេខទូរស័ព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬ​ចូល​ទៅ​ផេក​ហ្វេសប៊ុក Mazda Cambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T