មិនគួរឲ្យជឿ!! Man UTD លត់ Chelsea ទក់សាច់ក្នុងសប្ដាហ៍ទី1 Premier League (មានវីដេអូ)

//s6.kh1.co/e5/e5583d8286ff16d0372a8c171a71a7ca4ddd3948.jpg
កីទ្បា

 ១២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស​៖ ការប្រកួតសប្ដាហ៍ទី១ ក្នុងក្របខណ្ឌ Premier League បានបញ្ចប់ទៅកាលពីយប់មិញនេះ ដោយក្រុមខ្លះទទួលបានលទ្ធផលឈ្នះ ក្រុមខ្លះទៀតចាញ់ និងក្រុមខ្លះទៀតស្មើ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់សប្ដាហ៍ទី១នេះ គឺជំនួបដ៏ធំរវាង Manchester United និង Chelsea កាលពីយប់ថ្ងៃអាទិត្យ ដែលលទ្ធផលបិសាចក្រហម បានផ្ដួលតោខៀវ ៤-០ នៅកីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាបរាជ័យលើកដំបូងក្នុងការប្រកួតក្របខណ្ឌ Premier League របស់ Frank Lampard ដែលជាអ្នកចាត់ការទូទៅរបស់ Chelsea។ ៤គ្រាប់របស់ Man UTD រកបានដោយខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ២គ្រាប់ (18’ និង 67’) Anthony Martial ១គ្រាប់ (65’) ខណៈគ្រាប់ចុងក្រោយរកបានដោយកីឡាករចំណូលថ្មី Daniel James (81’)។

សកម្មភាពក្នុងការប្រកួតរវាង Man UTD និង Chelsea
សកម្មភាពក្នុងការប្រកួតរវាង Man UTD និង Chelsea

នៅក្នុងការប្រកួតនោះ គេសង្កេតឃើញមានការចូលលេងពីសំណាក់កីឡាករចំណូលថ្មីសម្រាប់ក្រុមទាំងពីរដូចជា ខ្សែការពារថ្លៃជាងគេលើលោក Harry Maguire និងខ្សែការពារ Aaron Wan-Bissaka របស់ Man UTD ខណៈ Christian Pulisic របស់ Chelsea ត្រូវបានប្ដូរចូលក្នុងវគ្គទីពីរ។

រីឯលទ្ធផល ៩ប្រកួតទៀតបានបញ្ចប់ទៅដោយលទ្ធផល៖

Liverpool 4-1 Norwich City

West Ham United 0-5 Manchester City

AFC Bournemouth 1-1 Sheffield United

Burnley 3-0 Southampton

Crystal Palace 0-0 Everton

Watford 0-3 Brighton & Hove Albion

Tottenham Hotspur 3-1 Aston Villa

Leicester City 0-0 Wolverhampton Wandereres

Newcastle United 0-1 Arsenal

សូមទស្សនាវីដេអូ Highlight ការប្រកួតរវាង Man UTD និង Chelsea នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T