បើកឆាកប្រកួតដំបូង! ក្រុមការពារតំណែងជើងឯក Man City លត់ West Ham 5-0 (មានវីដេអូ)

//s5.kh1.co/1f/1f8328e4e5c825ad925c74c7936edaf36ae17cd7.jpg
កីទ្បា

 ១១-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស Premier League រដូវកាល ២០១៩-២០២០ បាននឹងកំពុងចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី១ នៅក្នុងសប្ដាហ៍នេះ ដោយក្រុមទាំង ២០ នឹងត្រូវប្រកួតប្រជែងគ្នាស្វែងរក ៣ពិន្ទុរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីយប់មិញ ក្លិបការពារតំណែងជើងឯករដូវកាលមុន Manchester City ទទួលបាន ៣ពិន្ទុលើកដំបូងក្នុងរដូវកាលថ្មី ក្រោយយកឈ្នះ West Ham United ក្រៅដីក្នុងលទ្ធផល ៥-០។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

៥គ្រាប់របស់ Man City រកបានដោយកីឡាករ Gabriel Jesus ១គ្រាប់ក្នុងវគ្គទីមួយ គឺនៅនាទីទី ២៥ ខណៈ ៤គ្រាប់ទៀតសុទ្ធតែរកបាននៅវគ្គទីពីរ ពោលគឺខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling រកបាន Hat-Trick នៅនាទីទី ៥១, ៧៥ និង ៩០ រីឯមួយគ្រាប់ទៀតរកបានដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ពីសំណាក់កីឡាករ Sergio Aguero។

Raheem Sterling អបអរគ្រាប់បាល់
Raheem Sterling អបអរគ្រាប់បាល់

ក្រៅពីការប្រកួតនោះ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក៏មានការប្រកួត ៥គូផ្សេងទៀតដែរ ដោយលទ្ធផល៖

AFC Bournemouth 1-1 Sheffield United

Burnley 3-0 Southampton

Crystal Palace 0-0 Everton

Watford 0-3 Brighton & Hove Albion

Tottenham Hotspur 3-1 Aston Villa

រីឯមួយគូកាលពីថ្ងៃសុក្រ ក្រុមរងជើងឯករដូវកាលមុន ហង្សក្រហម Liverpool បានយកឈ្នះ Norwich City ក្នុងលទ្ធផល 4-1។

សល់ ៣គូដែលនឹងត្រូវប្រកួតនាថ្ងៃនេះ រួមមាន៖

Leicester City vs Wolverhampton Wandereres (ម៉ោង ៨យប់)

Newcastle United vs Arsenal (ម៉ោង ៨យប់)

Manchester United vs Chelsea (ម៉ោង ១១យប់)

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ Man City កំពុងតែឈរនៅកំពូលតារាង ដោយមាន ៣ពិន្ទុក្នុងដៃ និងគ្រាប់បាល់ចំណេញ ៥គ្រាប់៕

សូមទស្សនា Highlight ការប្រកួតរវាង West Ham និង Man City នៅខាងក្រោម៖  

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T