ពេញមួយថ្ងៃ​នេះ ​អាជ្ញាធរ​បើក​យុទ្ធនាការ​ស្ដារ​អូរ ​នៅ៤ទីតាំង​ក្នុង​ក្រុង​ព្រះសីហនុ ​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង

//s6.kh1.co/bc/bc8560cf48e3ef7b0158eaa4b2d19984c8bd4bd9.jpg
សង្គម

 ១១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ ពេញមួយថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកយុទ្ធនាការទ្រង់ទ្រាយធំស្ដារអូរនៅក្នុងក្រុងព្រះសីហនុ នៅទីតាំងសំខាន់ៗចំនួន៤ ដើម្បីរំដោះជំនន់ទឹកភ្លៀងដែលជន់លិច និងបន្ដគំរាមកំហែងខេត្ដព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អភិបាលខេត្ដព្រះសីហនុ លោក គួច ចំរើន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការស្ដារអូរនៅថ្ងៃនេះ កម្លាំងអាជ្ញាធរបានប្រើប្រាស់អេស្កាវ៉ាទ័រ ជាច្រើនគ្រឿង ដែលទទួលបានពីមន្ទីរធនធានទឹកខេត្ដ, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ, ក្រសួងសាធារណការ និងដៃគូឯកជនផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា អូរទាំង៤ទីតាំងដែលត្រូវបានស្ដារឡើងវិញ ដើម្បីរំដោះទឹកនោះរួមមាន៖

*ទី១៖ ការងារស្តារអូរ១៖ គោលដៅទី១ លើផ្លូវលេខ៨០០ មានអេស្កា៣គ្រឿង បានស្តារផ្នែកខាងលើ និងខាងក្រោមលូអូរ១, គោលដៅទី២ នៅលើស្ពានដែកមានអេស្កា១គ្រឿង ស្តារអូបាន១០០ម៉ែត្រម្ខាង, គោលដៅទី៣ មានអេស្កា១គ្រឿង បានស្តារប្រឡាយខ្សាច់ គុម្ពឬស្សី, គោលដៅទី៤ មានអេស្កា២គ្រឿង ស្តារអូរ កាយដើមឈើ និងគោលដៅទី៥ មានអេស្កា១គ្រឿង នៅកែងស្ពានឆ្លងពី ផ្លូវ៨០៦ ទៅសង្កាត់លេខ៤ បានដោះស្រាយជាមួយប្រជាពលរដ្ឋ បានកាយសំអាត នឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។

*ទី២៖ ការងារស្តារអូរ LV៖ មានអេស្កា៣គ្រឿង នៅលើដាឡូ LV ស្តារសំរាម និងស្តារអូរខាងមុខអង្កការម្លប់តាប៉ាង។

*ទី៣៖ ការងារស្តារអូរនៅអូរឈើទាល៖ មានអេស្កា២គ្រឿង ដោយមួយគ្រឿងស្តារអូរក្នុងអាង និងមួយគ្រឿងទៀត ស្តារប្រឡាយ។

*ទី៤៖ ការងារស្តារអូរសំអាត (សុខា)៖ បានវាស់វែងដាក់និយាមការ និងចល័តគ្រឿងចក្រត្រៀម សម្រាប់ស្តារនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ។

សូមជម្រាបថា ស្ថានភាពនៃការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ បានធូរស្បើយឡើងវិញហើយ។ ជាតុល្យការចុងក្រោយជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះ ពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។

ដោយឡែកបណ្តាញទឹកស្អាត និងអគ្គិសនីក៏ត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រក្រតីឡើងវិញ៕

https://s4.kh1.co/__image/w=650,h=488,q=100/f1/f16e4c4f005b62ea815f0e96b052e10db433dafe.jpg
https://s6.kh1.co/__image/w=650,h=488,q=100/b1/b14d688a97854405e0c0daabc57a9448467cd4b3.jpg
https://s4.kh1.co/__image/w=650,h=488,q=100/68/686f7e394b6c341a3faadf8b1eb175a7466bfdc2.jpg
https://s4.kh1.co/__image/w=650,h=488,q=100/66/66a100530e1022234501d366813bc19abf02d257.jpg
https://s4.kh1.co/__image/w=650,h=488,q=100/69/695f0905ff7d6d04e68e322dc11e6106cf3760d7.jpg

ប្រភព៖ freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T