ទោះបច្ចុប្បន្ន ជីវិតសុខ សោម៉ាវត្តី មានក្តីសុខ តែក៏នៅតែមិនអាចបំភ្លេច ជីវិតកាល៤ឆ្នាំមុន

//s4.kh1.co/c5/c52ce71b4ac47944f2fe1428168cd09c915eac14.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០១៩ ៧ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពេលខ្លះ ប្រិយមិត្តតែងតែឃើញស្នាមសើចសប្បាយ រីករាយ តាមរយៈរូបភាព ដែលតារាសម្តែងស្រី សុខ សោម៉ាវត្តី តែតាមការពិត រូបនាង ក៏មានវិបត្តិផ្លូវចិត្តច្រើនផងដែរ ក្រោយពីអ្នកនាង បានជួបប្រទះរឿងកាលពីមុន ជាមួយនឹងអតីតស្វាមី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទើបមួយរយៈចុងក្រោយនេះទេ ដែលរូបនាង បានជួបស្នេហាជាមួយនឹង លោក វាហេទ ទើបជីវិតរបស់នាង រាងមានពន្លឺភ្លឹស្វាងខ្លះៗផងដែរ ហើយគូបផ្សំនឹង កូនរបស់នាង ធំជាងមុនផង ក៏នាង ធូរស្រាលបន្ទុកជាងមុនផងដែរ។

កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតរបស់នាង កាល៤ឆ្នាំមុន ជាមួយនឹងកូនតូចដោយនាងសរសេរថា៖

Memory លោតមក4ឆ្នាំមុន វាជាពេលវេលាដែលខ្ញុំចាំមិនភ្លេចព្រោះវាពិបាកខ្លាំងសំរាប់ខ្ញុំ (អ្នកឆ្លងកាត់ទើបយល់ តែខ្ញុំនៅតែញញឹមបាន ហើយមកដល់ថ្ងៃនេះទើបដឹងថាខ្លួនឯងគិតត្រូវ ខ្លួនឯងមានសំណាង»។

នេះជាសាររបស់វត្តី

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏មានហ្វេនជាច្រើន បានសរសើរពីអ្នកនាង សុខ សោម៉ាវត្តី ដែលឆ្លងកាត់រឿងពិបាកៗជាច្រើន ហើយអាចឈរបានយ៉ាងរឹងមាំ រហូតមកទល់ពេលបច្ចុប្បន្នបែបនេះ ព្រោះថាជារឿងលំបាកណាស់ ដែលមនុស្សស្រីខ្លួនតែមួយ ត្រូវមើលកូនតូចតែម្នាក់ឯង៕

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
រូបថតរបស់នាង កាលពី៤ឆ្នាំមុន
រូបថតរបស់នាង កាលពី៤ឆ្នាំមុន
សុខ សោម៉ាវត្តី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T