ការសិក្សារកឃើញថា ផឹកកាហេ្វពេលយប់ មិនអាចរារាំងការងងុយគេងបានទេ!

//s5.kh1.co/40/401f54de24a8055e2508d77843d29cee2c2216ee.jpg
នារី

 ០៩-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

“ផឹកកាហ្វេ ដើម្បី​កុំឲ្យ​ងងុយគេង” នេះជាពាក្យ​ដែល​គ្នាយើង បាន​ឮ​ពី​មាត់​អ្នកផឹក​កាហ្វេ​ភាគច្រើន។ តែការសិក្សាមួយរបស់​អាមេរិករកឃើញ​ថា ផឹកកាហ្វេ ពេល​យប់ មិនអាច​រារាំង​ការងងុយ​គេង​បាននោះទេ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Florida Atlantic, Harvard និង Emory និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mississippi លើ​ពលរដ្ឋ​អាមេរិក ៧៨៥​ នាក់ រយៈពេល ១៤​ ឆ្នាំ។ ការសិក្សានេះ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​គ្រឿងស្រវឹង កាហ្វេ និង​នីកូទីន (ការជក់បារី) មាន​ឥទ្ធិពល​យ៉ាងណាលើ​ការ​គេង។ អ្នកចូលរួម​ក្នុង​ការសិក្សាបាន​ពាក់​នាឡិកា​ដៃ ដើម្បី​តាមដាន​លើ​ការគេង​របស់​ពួកគេ។

លទ្ធផល​ការសិក្សារកឃើញ​ថា កាហ្វេ​ពុំមាន​ការពាក់ព័ន្ធ​សំខាន់​ជាមួយ​ការ​រារាំង​ការ​ងងុយ​គេង​នោះទេ។ ប៉ុន្ដែ​គ្រឿងស្រវឹង បាន​រារាំង​ដល់​ការងងុយគេង នៅពេល​ខ្លះក្រោយ​អ្នកចូលរួម​ក្នុង​ការសិក្សាផឹក​វាមុន​ចូល​គេង។

ចំណែក​សារធាតុ​នីកូទីនមិនថា ការជក់​បារី​ធម្មតា ឬបារី​អេឡិចត្រូនិក​ទេ ពាក់ព័ន្ធ​យ៉ាងខ្លាំង​ជាមួយ​ការ​គេងមិន​លក់ ក្រោយ​អ្នកចូលរួម​ក្នុង​ការសិក្សា ជក់បារី​នៅ​ពេល​ល្ងាច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T