វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ!

//s5.kh1.co/1a/1a3aef7e62e550fa97e83026898f20dcaf71826f.jpg
នារី

 ០៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

សម្រាប់អ្នកទឹកនោមផ្អែម លំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ ដើរតួសំខាន់ដើម្បីររក្សាទម្ងន់ និងធ្វើឲ្យមានលំនឹងជាតិស្ករនៅក្នុងឈាម។ អ្នកទឹកនោមផ្អែម ងាយធាត់ខ្លាំងណាស់ បើញ៉ាំអាហារជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត (ផ្អែម) ច្រើន ជាហេតុដែលនាំឲ្យថ្នាំទឹកនោមផ្អែម ក៏ថយប្រសិទ្ធភាពតាមហ្នឹងដែរ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីការរៀបចំអាហារសម្រាប់អ្នកទឹកនោមផ្អែមឲ្យមានសុខភាពល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អាហារត្រូវញ៉ាំ

ចំណីយើងញ៉ាំក្នុងមួយពេល ត្រូវមាន ៤ ចំណែក៖
– ពីរចំណែកជាបន្លែបៃតង និងបន្លែគ្មានជាតិម្ស៉ៅដូចជា ការ៉ុត ស្ពៃ និងប៉េងប៉ោះ។
– មួយចំណែកទៀតជាជាតិប្រូតេអ៊ីនបានពីសាច់ដូចជា ត្រី ត្រីធូណា ឬសាច់ (ជ្រូក/គោ) សុទ្ធមិនលាយខ្លាញ់
– មួយចំណែកចុងក្រោយ ជាអាហារមានជាតិម្ស៉ៅដូចជា ដំឡូង និងអង្ករ ជាដើម។
លើសពីនេះ យើងអាចញ៉ាំផ្លែឈើ ទឹកដោះគោ កាហ្វេ និងតែ ដែលមិនត្រូវដាក់ស្ករនោះទេ។

២- កាបូនអ៊ីដ្រាត

ជាតិស្ករភាគច្រើន មានប្រភពពីកាបូនអ៊ីដ្រាត (ជាតិស្ករដែលបានពីអាហារ)។ ដូចនេះ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមឲ្យបានល្អ ត្រូវញ៉ាំបរិមាណដូចគ្នារាល់ថ្ងៃ និងកំណត់ពេលវេលាឲ្យបានទៀង ទើបថ្នាំទឹកនោមផ្អែមមានប្រសិទ្ធភាព។
បើមានចម្ងល់ អាចស្វែងរកអ្នកឯកទេសចំណីអាហារ ដើម្បីប្រឹក្សាយោបល់បាន ព្រោះយើងអាចដឹងពីវិធីគណនាបរិមាណជាតិកាបូអ៊ីដ្រាត ឲ្យសមតុល្យទៅតាមបរិមាណជាតិថ្នាំដែលអ្នកទឹកនោមផ្អែមលេប និងអាំងស៊ុយលីនដែលត្រូវប្រើ។

៣- កំណត់ជាតិស្ករ

កំណត់ជាតិស្ករចំពោះអាហារដែលអាចញ៉ាំបាន ដើម្បីចៀសវាងផលវិបាកដោយសារជាតិស្ករឡើងខ្ពស់ បង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ការចាប់ផ្ដើមរបបអាហារថ្មី (ប្ដូរម្ហូបញ៉ាំ) ពិតជាលំបាកសម្រាប់មនុស្សគ្រប់រូប មិនថាអ្នកទឹកនោមផ្អែម ឬអត់នោះទេ។ ដូចនេះ យើងអាចស្វែងរកជំនួយពីអ្នកឯកទេសចំណីអាហារ និងគ្រូពេទ្យ ព្រោះថារបបអាហារល្អ សុខភាពក៏ល្អ ហើយអាចការពារផលវិបាកធ្ងន់ធ្ងរដោយសារទឹកនោមផ្អែម ដូចជា ជំងឺបេះដូង និងរោគពាក់ព័ន្ធសរសៃប្រសាទ។

ចំពោះការកំណត់ ឬសម្រេចចិត្តញ៉ាំអី សម្រាប់អ្នកមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម គួរប្រុងប្រយ័ត្ន និងអនុវត្តឲ្យបាន ដើម្បីចៀសវាងស្ថានភាពកាន់តែពិបាក។ បើមានសមាជិកណា ឬចាស់ៗក្នុងផ្ទះ មានជំងឺប្រភេទនេះ យើងគួរជួយគិតគូរឲ្យមែនទែនលើប៉ុន្មានចំណុចដែលបានរៀបរាប់ខាងលើ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នកជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T