បុរសម្នាក់គេងអត់លក់ ក៏សុំសង្សាររួមភេទ ខាងស្រីបដិសេធ ព្រោះនាងកំពុងមករដូវ...ទាស់សម្តីគ្នា ខាងស្រីយកកាំបិតចាក់ខាងប្រុសយកតែម្តង

//s4.kh1.co/6d/6d810d5033cd7b2d226b615cdad64f0c497eced9.jpg
សង្គម

 ០៨-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់គេងពុំលក់ ក៏ទារសុំសង្សាររួមភេទ មានអីមិនបានរួមភេទ បែរជាទាស់សម្តីគ្នា ចុងក្រោយខាងស្រីក៏យកកាំបិតចាក់ខាងប្រុសយកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Michael Lozano Flores អាយុ ២២ឆ្នាំ។

នៅថ្ងៃកើតហេតុ រូបគេគេងអត់លក់ ក៏បានសុំសង្សាររួមភេទ ដែលលើកហេតុផលថា វាអាចជួយឱ្យគេគេងលក់ស្រួល បន្ទាប់ពីរួមភេទរួច។

ប៉ុន្តែខាងនារីសង្សារឈ្មោះ Vanessa Nicholson អាយុ៣៣ឆ្នាំ បានបដិសេធមិនរួមភេទជាមួយគេនោះទេ ព្រោះតែនាងមករដូវ និងមិនស្រួលខ្លួន។

នាង Vanessa Nicholson
នាង Vanessa Nicholson

ដោយខាងប្រុសពុះកញ្ជ្រោល ទារខាងស្រីខ្លាំងពេក ពួកគេក៏បានទាស់សម្តីគ្នា ចុងក្រោយដល់ថ្នាក់ប្រើអំពើហិង្សា ខាងស្រីយកកាំបិតមកចាក់ខាងប្រុសយកតែម្តង។

ជនរងគ្រោះជាសង្សារត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Fishermen ក្នុងទីក្រុង Marathon រដ្ឋ Wisconsin ដើម្បីសង្រ្គោះ។ ចំណែកនាង Vanessa ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ដល់ប៉ូលិសសួរនាំនាងទៅ នាងបានសារភាពថា នាងមានការអន់ចិត្តចំពោះសង្សាររបស់នាង ដោយសុំនាងរួមភេទឥតឈប់ ហើយរូបគេមិនខ្វល់ពីនាងនោះទេ ខ្វល់តែរឿងរួមភេទតែប៉ុណ្ណោះ។

យ៉ាងណាមិញ នាង Vanessa ត្រូវបានសមត្ថកិច្ចយកទៅឃុំខ្លួន និងយកទៅដោះស្រាយតាមផ្លូវច្បាប់៕

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T