ភ្នំពេញ៖ កម្មវិធីពេលព្រឹកនៃពិធីមង្គលការ របស់តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង និងនាយកៃដ បានធ្វើឡើងចប់សព្វគ្រប់ហើយ ពោលនៅតែពេលល្ងាច ដែលមានបណ្តាញភ្ញៀវកិត្តយសជាច្រើនបាន ចូលរួមពោរពេញដោយភាពរីករាយបំផុត។

យ៉ាងណាមិញកម្មវិធីព្រឹកមិញនេះ ត្រូវបានគេចាប់អារម្មណ៍ថាក៏មានតារារៀមច្បង ជើងចាស់នៅក្នុងវិស័យកំប្លែងនេះគឺតារាកំប្លែងនាយកុយ និងអ្នកនាងខាត់ សុឃីម បានលេចមុខកាត់សក់ បង្កក់សិរីជូនដល់គូស្វាមីភរិយាមួយគូនេះ ដែលបានធ្វើការរៀបការថ្ងៃនេះពោរពេញដោយភាពរីករាយ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះតារាកំប្លែងប្រុសស្រីទាំង២រូបនេះ បានធ្វើការបង្ហាញនូវសមត្ថភាព បញ្ចេញនូវវរហាស័ព្ទធ្វើឲ្យអ្នកទស្សនានៅទីនោះផ្ទាល់មានការផ្ទុះសំណើចយ៉ាងខ្លាំងតែម្តង។

ជារួមមកឃើញថា នៅក្នុងពិធីមង្គលរបស់នាង បានអញ្ជើញសុទ្ធតែតារារៀមច្បង និងសិល្បករ តារាកំប្លែងដែលមាននាយឃ្លោក ជាអ្នកកំដរ ថែមទាំងជ្រើសរើសតារារាមច្បងទាំង២នេះ ឲ្យកាត់សក់ក្នុងពិធីជ័យមង្គលរបស់ខ្លួន ពិតជាពិសេសមិនចាញ់តារាដទៃនោះទេ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖

ខ្ញុង និងស្វាមី
នាយកុយ និងខាត់ សុឃីម
នាយ កៃដ និងខាត់ សុឃីម
ខាត់ សុឃីម កាត់សក់ជូន ខ្ញុង
ខាត់ សុឃីម កាត់សក់ជូន ខ្ញុង
នាយកុយ និងខាត់ សុឃីម កាត់សក់ជូន ខ្ញុង
នាយកុយ និងខាត់ សុឃីម កាត់សក់ជូន ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម