គ្រូពេទ្យថៃមួយក្រុម ទទួលការសរសើរ ក្រោយសុខចិត្តលះបង់ពេលវេលា ឈប់ឡានជួយសង្គ្រោះជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំងដែលស្លៀកពាក់ឈុតទៅចូលរួមពិធីមង្គលការ!

//s6.kh1.co/2b/2b1c0647f6879614a6b99152d92c77c03097c2ed.jpg
សង្គម

 ០៨-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ក្រុមគ្រូពេទ្យថៃស្ម័គ្រចិត្តមួយក្រុម​ ទទួលបានការគោរព និងការសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើនលើបណ្តាញសង្គម ក្រោយសុខចិត្តលះបង់ពេលវេលា ឈប់ឡានជួយសង្គ្រោះជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ទាំងដែលស្លៀកពាក់ឈុតទៅចូលរួមនៅក្នុងពិធីមង្គលការគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត

ជាក់ស្ដែង បើផ្អែកតាមរយៈទំព័រហ្វេសប៊ុក Sing Buri City Ruamkatanyu Volunteer Foundation របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក កាលពីថ្ងៃទី៣ សីហា កន្លងទៅ បង្ហាញឲ្យឃើញពីសកម្មភាព ដែលក្រុមគ្រូពេទ្យរបស់ពួកគេ បាននាំគ្នាជួយព្យាបាល និងលាងរបួសដល់ជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ៣គ្រឿងបានប៉ះគ្នា។

រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 

ពួកគេមើលទៅពិតជាយកចិត្តទុកដាក់នឹងជនរងគ្រោះជាខ្លាំង បើទោះបីជាការជួយសង្គ្រោះមួយនេះ ក្រៅការងាររបស់ពួកគេក្តី។ នៅក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺថាក្រុមគ្រូពេទ្យទាំងស្រីទាំងប្រុស គឺស្ថិតនៅក្នុងឈុតសម្លៀកពាក់បែបប្រពៃណីយ៉ាងស្រស់ស្អាតមួយ ព្រោះថាពួកគេត្រូវទៅចូលរួមពិធីមង្គលការមិត្តភក្តិរបស់ពួកគេ។  

រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ គឺក្រុមគ្រូពេទ្យខាងលើនេះ បានជិះរថយន្តពេទ្យរបស់ពួកគេតែម្តង ជាមួយនឹងការស្លៀកសម្លៀកបំពាក់បែបប្រពៃណី ដើម្បីទៅចូលរួមពិធីមង្គលការមិត្តភក្តិរបស់ពួកគេ។ កំឡុងពេលធ្វើដំណើរតាមផ្លូវទៅការមិត្តភក្តិនោះ ពួកគេក៏ទទួលបានដំណឹងជុំវិញនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ (តាមរយៈវិទ្យុ) នៅចំណុចផ្លូវប្រសព្វ Bunggee ដែលជាហេតុធ្វើឲ្យពួកគេ ត្រូវបង្ខំចិត្តទៅមើលជនរងគ្រោះទាំងនោះជាមុនសិន ខណៈដែលចំណុចកើតហេតុក៏នៅមិនឆ្ងាយគ្នាប៉ុន្មាន តាមផ្លូវរបស់គេនោះដែរ។  

រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 

លុះពេលដល់ចំណុចកើតហេតុ ក្រុមគ្រូពេទ្យក៏បានឈប់រថយន្ត និងបានយកឧបករណ៍ពេទ្យដែលមានស្រាប់នៅក្នុងរថយន្តសង្គ្រោះរបស់ពួកគេ ដើម្បីជួយលាងរបួសដល់ជនរងគ្រោះ។ ជនរងគ្រោះទាំងប៉ុន្មាននាក់នោះ ត្រូវបានគេរាយការណ៍ថា​ ពុំមានបានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែដាច់រលាត់ស្បែកបន្តិចបន្តួចប៉ុណ្ណោះ។

រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 

ក្រោយសកម្មភាពជួយសង្គ្រោះរួចរាល់ ក្រុមគ្រូពេទ្យដ៏មានទឹកចិត្តនេះ ក៏បានបន្តដំណើរទៅកាន់រោងពិធីមង្គលការរបស់មិត្តភក្តិពួកគេវិញផងដែរ។

ជុំវិញនឹងសកម្មភាពទាំងនេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិសម្ដែងការគោរព និងកោតសរសើរចំពោះការលះបង់ពេលវេលា និងការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើនេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
រូបភាពក្នុងថ្ងៃកើតហេតុ 
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T