អាណិតណាស់! អ៊ុំប្រុសខំប្រឹងដើរ១០០គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ដើម្បីលក់ត្រីប្រៃយកលុយព្យាបាលប្រពន្ធ

//s6.kh1.co/e2/e2b504b6b43447e9c283a83b73dfe734f89d9771.jpg
សង្គម

 ០៧-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ អ៊ុំប្រុសម្នាក់ឈ្មោះថា Md Zin Ahmad អាយុ៦៤ឆ្នាំ រស់នៅក្នុងរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើរ១០០គីឡូម៉ែត្រ ដើម្បីលក់ត្រីប្រៃយកលុយព្យាបាលប្រពន្ធដែលកំពុងមានជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា រឿងរ៉ាវជីវិតរបស់លោកអ៊ុំត្រូវបានផ្ទុះការចាប់អារម្មណ៍ ក្រោយពីនារីម្នាក់បង្ហោះរូបលោកអ៊ុំនៅលើបណ្ដាញសង្គម Twitter ក្នុងគោលបំណងចង់ឲ្យអ្នកដែលបានជួបអ៊ុំប្រុស ជួយជាជំនួយឬទិញត្រីប្រៃពីគាត់។

លោកអ៊ុំដើរលក់ត្រីប្រៃ
លោកអ៊ុំដើរលក់ត្រីប្រៃ

អ៊ុំប្រុសមានកូនចំនួន៤នាក់ ប៉ុន្ដែគាត់មិនពឹងលើកម្លាំងញើសឈាមកូនៗឡើយ ព្រោះគាត់គិតថា កូនៗក៏មានតួនាទីរកស៊ីចិញ្ចឹមគ្រួសារគេដែរ។ ដូច្នេះហើយបានជាលោកអ៊ុំសុខចិត្តដើរលក់ត្រីប្រៃអស់រយៈពេល៥ឆ្នាំមកនេះ ទោះបីហត់នឿយយ៉ាងណា ដើម្បីចិញ្ចឹមជីវិតនិងព្យាបាលប្រពន្ធវ័យ៧៣ឆ្នាំ ដែលកំពុងមានជំងឺចាស់ជរា។

លោកអ៊ុំកំពុងលក់ត្រីប្រៃ
លោកអ៊ុំកំពុងលក់ត្រីប្រៃ

ប្រភពបានបន្ដថា លោកអ៊ុំលក់ត្រីប្រៃ៤កញ្ចប់ក្នុងតម្លៃ១០រីងហ្គីត (២.៣៨ដុល្លារអាមេរិក) ហើយមានថ្ងៃខ្លះលក់មិនដាច់ផង។ ម៉្យាងវិញទៀត លោកអ៊ុំក៏មានផ្ទុកជំងឺទឹកនោមផ្អែម និងលើសឈាមផងដែរ។

ក្រោយពីបង្ហោះនៅលើបណ្ដាញសង្គម Twitter មក មានមនុស្សជាច្រើនមានការអាណិតអាសូរ បានជួយទិញត្រីប្រៃរបស់គាត់ និងផ្ដល់ប្រាក់បន្ដិចបន្ដួចបន្ថែមទៅដល់គាត់៕

លោកអ៊ុំកំពុងលក់ត្រីប្រៃ
លោកអ៊ុំកំពុងលក់ត្រីប្រៃ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T