ក្ដៅៗ!! ខ្សែការពារឆ្នើមមួយរូបរបស់ Arsenal ផ្លាស់ទៅលេងនៅ Ligue1

//s4.kh1.co/c4/c4ab5fcb7344b8eb3260c39821552424a2384e49.jpg
កីទ្បា

 ០៧-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ ខ្សែការពារកណ្ដាលសញ្ជាតិបារាំង និងជាប្រធានក្រុមរបស់កាំភ្លើងធំ Arsenal កីឡាករ Laurent Koscielny បានចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ទៅចូលរួមជាមួយក្លិបនៅក្របខណ្ឌកំពូលបារាំង Bordeaux ក្រោយចំណាយរយៈពេល ៩ឆ្នាំលើទឹកដីអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Koscielny ផ្លាស់ទៅលេងឲ្យ Bordeaux
Koscielny ផ្លាស់ទៅលេងឲ្យ Bordeaux

Koscielny បានប្រកាសជាផ្លូវការក្នុងការចាកចេញពី Arsenal កាលពីថ្ងៃអង្គារ៍ដោយទៅចុះកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយ Bordeaux អមដោយតម្លៃខ្លួន ៥លានអឺរ៉ូ។  

ខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះបានចូលរួមជាមួយ Arsenal តាំងពីឆ្នាំ២០១០ ដោយគិតមកត្រឹមពេលគេចាកចេញ រូបគេបង្ហាញខ្លួនឲ្យកាំភ្លើងធំបានចំនួន ៣៥៣ប្រកួត ដោយអាចរកគ្រាប់បាន ២៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង។

ក្នុងនាមជាកីឡាកររបស់ Arsenal អតីតខ្សែការពារជម្រើសជាតិបារាំងរូបនេះក៏ជួយឲ្យក្លិបឈ្នះពាន FA Cups ៣ដង និង Community Shield ៣ដង គឺនៅក្នុងរដូវកាល ២០១៤, ២០១៥ និង ២០១៧៕

កីឡាករ Koscielny 
កីឡាករ Koscielny 

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T