មិនដឹងខឹងរឿងអ្វី! បើករថយន្តឡើងស្ពានអាកាសស្ទឹងមានជ័យ បាញ់ជាច្រើនគ្រាប់ផ្អើលប្រជាពលរដ្ឋ

//s4.kh1.co/f0/f012425b69bb4ac59e9e06299684f5592cb1f4b7.jpg
សង្គម

 ០៧-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ មានជនបង្កម្នាក់បានបើករថយន្តឡើងស្ពានអាកាសស្ទឹងមានជ័យ ហើយបាញ់ជាច្រើនគ្រាប់ផ្អើលប្រជាពលរដ្ឋ ទាំងមិនដឹងមូលហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX300 មិនចាំស្លាកលេខពណ៌ស បិទកញ្ចក់ខ្មៅ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែឮសូរសំឡេងផ្ទុះជាច្រើនគ្រាប់ផ្ទួនៗគ្នា បង្កឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងមិនដឹងពីមូលហេតុ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់រួចរថយន្តខាង បានបើករត់គេចចេញពីកន្លែងកើតហេតុ ទៅបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចប្រមូលយកសំបកគ្រាប់ និងហៅបុរសដែលឃើញហេតុការណ៍ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីស្វែងរក និងចាប់ជនបង្កដែលបាញ់បោះ យ៉ាងអាណាធិបតេយ្យ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ៕

https://s5.kh1.co/__image/w=650,h=488,q=100/7b/7b5823ffb277f7f03760df1d95daa10de222b5e0.jpg
https://s5.kh1.co/__image/w=650,h=486,q=100/4c/4c3b7a67ff0354e3d8804b9de4308f4d9feaadb1.jpg
https://s6.kh1.co/__image/w=650,h=486,q=100/21/21f1487740e126f0f2b666a7c8f152c94c739fcd.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T