ក្រសួងសុខាភិបាល រកឃើញវ៉ាក់សាំង២មុខ លក់តាម Facebook គ្មានការត្រួតពិនិត្យគុណភាព និងប្រកាសឲ្យឈប់ប្រើប្រាស់ និងចាយចែកបន្ដទៀត

//s4.kh1.co/6a/6acf1663666ecfeb3d172dcf5d0da6354860bcff.jpg
សង្គម

 ០៧-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរកឃើញវ៉ាក់សាំងចំនួន២មុខ ដែលកំពុងលក់គ្មានប្រភពច្បាស់លាស់ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល, ដូច្នេះក្រសួងអំពាវនាវដល់មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ និងចែកចាយលក់បន្ដ ដើម្បីចៀសផុតគ្រោះថ្នាក់ដល់អាយុជីវិត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា វ៉ាងសាំងទាំងពីរប្រភេទនោះ គឺ Abbayrab និង INDIRAB ដែលកំពុងលក់តាមបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ «ឱសថ អនឡាញ ខេមបូឌា page»៕

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមនេះ៖

https://s6.kh1.co/__image/w=650,h=318,q=100/b3/b337919d57d01650e621a6e1cb262cd7c69a33b3.jpg
https://s6.kh1.co/__image/w=650,h=921,q=100/ef/efcd3e1aecc1371e403989f2557b16f51ed1ee1f.jpg
https://s6.kh1.co/__image/w=650,h=921,q=100/b7/b7073295446b91d3b1e1e8a0dc903633f8485989.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T