សាហាវខ្លាំងណាស់លោកព្រះ!! ថៃ ចូលមួយកែងបញ្ឈរភ្នែក (មានវីដេអូ)

//s5.kh1.co/ac/ac02e2f4f83c4648a2442ca33440f1a33ad0cd41.jpg
កីទ្បា

 ០៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា វង្ស វិឆ័យ បានផ្ដួលកីឡាករថៃមកពីខេត្តបុរីរាំ អ៊ូឡាន (អូប៉) ឲ្យសន្លប់នៅក្នុងទឹកទីពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ វង្ស វិឆ័យ និងកីឡាករថៃ អ៊ូឡាន 
កីឡាករ វង្ស វិឆ័យ និងកីឡាករថៃ អ៊ូឡាន 

បើទោះបីជាមិនធ្លាប់ប៉ះគ្នាមែន ប៉ុន្តែការប្រកួតទឹកទី១ កីឡាករទាំងពីរ មិនបានស្ទាបស្ទង់បច្ចេកទេសអ្វីនោះទេ គឺសម្រុកគ្នាដោយប្រើជង្គង់ និងកែងខ្លាំងៗតែម្ដង។ យ៉ាងណាមិញ ចូលដល់ទឹកទី២ បានពាក់កណ្ដាលទឹក សិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ បានប្រើផ្លែកែង វាយទៅលើកីឡាករថៃឲ្យសន្លប់បញ្ឈរភ្នែកតែម្ដង៕

កីឡាករថៃឲ្យសន្លប់បញ្ឈរភ្នែក
កីឡាករថៃឲ្យសន្លប់បញ្ឈរភ្នែក

ចង់ដឹងថា ការប្រកួតនោះ វង្ស វិឆ័យ វាយកែងបានល្អយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T