ក្រោយ Man UTD បំបែកកំណត់ត្រាយប់មិញ!! មកមើលថានរណាជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុតទាំង ១០ នៅលើលោក??

//s6.kh1.co/23/2327151bb28eb7a5f2f844a5212c72da386b5092.jpg
កីទ្បា

 ០៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ Harry Maguire បានក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅលើលោក ក្រោយពីក្លិប Manchester United ទិញយករូបគេពីក្លិប Leicester City ក្នុងតម្លៃខ្លួន ៨០លានផោន កាលពីយប់ថ្ងៃច័ន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Maguire និងលោក Ole Gunnar Solskjaer
Maguire និងលោក Ole Gunnar Solskjaer

ជាមួយតម្លៃខ្លួន ៨០លានផោននេះ បានធ្វើឲ្យ Maguire បំបែកកំណត់ត្រាតម្លៃខ្លួនខ្សែការពារថ្លៃបំផុតនៅលើលោកកាលពីខែមករា ឆ្នាំ២០១៨ ដែលពេលនោះក្លិបហង្សក្រហម Liverpool បានទិញកីឡាករខ្សែការពារ Virgil Van Dijk ពី Southampton ក្នុងតម្លៃខ្លួន ៧៥លានផោន។

តោះមកស្គាល់ខ្សែការពារដែលថ្លៃបំផុតទាំង ១០រូបនៅលើលោក៖

១. Harry Maguire - Leicester City ទៅ Man UTD (៨០លានផោន)

Magurie ចូលរួមជាមួយ Man UTD
Magurie ចូលរួមជាមួយ Man UTD

២. Virgil Van Dijk – Southampton ទៅ Liverpool (៧៥លានផោន)

Van Dijk ពេលចូលរួមជាមួយ Liverpool ដំបូង
Van Dijk ពេលចូលរួមជាមួយ Liverpool ដំបូង

៣.Lucas Hernandez – At.Madrid ទៅ Bayern Munich (៦៨លានផោន)

Lucas Hernandez ចូលរួមជាមួយ Bayern Munich
Lucas Hernandez ចូលរួមជាមួយ Bayern Munich

៤. Matthijis de Ligt – Ajax ទៅ Juventus (៦៧.៥លានផោន)

De Ligt ចូលរួមជាមួយ Ajax
De Ligt ចូលរួមជាមួយ Ajax

៥. Aymeric Laporte – Athletic Bilbao ទៅ Man City (៥៧លានផោន)

Laporte ពេលចុះកិច្ចសន្យាលេងឲ្យ Man City
Laporte ពេលចុះកិច្ចសន្យាលេងឲ្យ Man City

៦. Kyle Walker – Tottenham Hotspur ទៅ Man City (៥៣លានផោន)

Walker បង្ហាញខ្លួនលើកដំបូងនៅ Etihad Stadium
Walker បង្ហាញខ្លួនលើកដំបូងនៅ Etihad Stadium

៧. Benjamin Mendy – Monaco ទៅ Man City (៥២លានផោន)

Mendy ពេលដែលចូលរួមជាមួយ​ Man City
Mendy ពេលដែលចូលរួមជាមួយ​ Man City

៨. John Stones – Everton ទៅ Man City (៥០លានផោន)

Stones ពេលចុះកុងត្រាលេងឲ្យ Man City
Stones ពេលចុះកុងត្រាលេងឲ្យ Man City

៨. David Luiz – Chelsea ទៅ PSG (៥០លានផោន)

David Luiz ពេលផ្លាស់ទៅ PSG កាលពីឆ្នាំ ២០១៤
David Luiz ពេលផ្លាស់ទៅ PSG កាលពីឆ្នាំ ២០១៤

៨. Aaron Wan-Bissaka – Crystal Palce ទៅ Man UTD (៥០លានផោន)

Wan-Bissaka ចូលរួមជាមួយ Man UTD
Wan-Bissaka ចូលរួមជាមួយ Man UTD

ប្រភព៖ Daily Mail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T