Real Madrid ដាក់សំណើ ៣០លានអឺរ៉ូ និងថែមខ្សែប្រយុទ្ធឆ្នើមមួយរូបទៀត ដើម្បីចរចាទិញ Pogba

//s4.kh1.co/01/01072d4fc1cd8c5a350ce677668d10baf05008c9.jpg
កីទ្បា

 ០៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធជម្រើសជាតិមាន់គកបារាំងកីឡាករ Paul Pogba កំពុងតែមានដំណឹងលេចឮក្នុងការផ្លាស់ចេញពីក្លិបបិសាចក្រហម Manchester United ទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

បើតាមប្រភពពីប្រទេសអង់គ្លេសបានរាយការណ៍មកថា Real Madrid បានដាក់សំណើ ក្នុងទំហំទឹកប្រាក់ ៣០លានអឺរ៉ូ និងបូកថែមខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ី James Rodriguez ទៅ Man UTD ដើម្បីនាំយក Pogba មកលេងនៅទឹកដីអេស្ប៉ាញ។

កីឡាករ James Rodriguez 
កីឡាករ James Rodriguez 

យ៉ាងណាមិញ បើតាមសារព័ត៌មាន The Times បានចុះផ្សាយថា Manchester Untied បានបដិសេធសំណើនេះ ដោយទាមទារតម្លៃខ្លួន ១៥០លានអឺរ៉ូ សម្រាប់ Pogba៕

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T