ក្តុកក្តួល! សិស្សនាំគ្នាប្រមែប្រមូលប្រាក់ជូនគ្រូ ដែលមិនទាន់ទទួលបានប្រាក់ខែ ២ខែមកហើយ (មានវីដេអូ)

//s5.kh1.co/df/dfef2151d63cb2aaa3d27c4db2b09095b7561b9b.jpg
សង្គម

 ០៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ប្រេស៊ីល៖ គ្រូបង្រៀនគឺជាអាជីពដ៏លំបាកមួយ ហើយទាមទារទឹកចិត្តស្រលាញ់ និងការលះបង់ច្រើនជាងអាជីពដទៃទៀត។ ពេលខ្លះ បើទោះបីជាប្រាក់ខែគ្រូបង្រៀនពុំទទួលបានច្រើនក្តី ក៏ពួកគាត់ចំណាយប្រាក់ទៅលើសិស្សមួយចំនួនផងដែរ ព្រោះតែមានសិស្សខ្លះពុំមានលទ្ធភាពទិញសម្ភារៈសិក្សា ឬក៏អាហារជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ក៏មានពេលដែលគ្រូត្រូវការជំនួយវិញផងដែរ ហើយវាពិតជារឿងដ៏អស្ចារ្យ និងក្តុកក្តួលបំផុត ពេលដែលឃើញសិស្សនាំគ្នាជួយគ្រូរបស់ពួកគេវិញ។

សកម្មភាពសិស្សនាំគ្នា Surprise គ្រូរបស់ពួកគេ 
សកម្មភាពសិស្សនាំគ្នា Surprise គ្រូរបស់ពួកគេ 

ជាក់ស្តែង មានលោកគ្រូបង្រៀនម្នាក់ឈ្មោះ Bruno Rafael Paiva ពុំទទួលបានប្រាក់ខែ ២ខែមកហើយ ប៉ុន្តែសិស្សរបស់លោកគ្រូបានជួយប្រមូលប្រាក់ឱ្យគាត់ ធ្វើឱ្យមហាជនទប់ទឹកភ្នែកពុំបាន។

យោងតាមប្រភពបានឱ្យដឹងថា លោក Bruno ត្រូវបានសាលារៀនមួយកន្លែងក្នុងប្រទេសប្រេស៊ីល ជួលឱ្យទៅបង្រៀនជំនួសអ្នកគ្រូម្នាក់ ព្រោះតែអ្នកគ្រូនោះមានផ្ទៃពោះ។

លោក Bruno គឺជាគ្រូបង្រៀនល្អម្នាក់ ហើយលោកពិតជាព្យាយាមបង្រៀនអស់ពីលទ្ធភាព បើទោះបីជាលោកគ្រូត្រូវបង្រៀនសិស្សត្រឹមពីរខែក្តី។

ក្នុងរយៈពេលដ៏ខ្លី លោកគ្រូ Bruno បានក្លាយទៅជាអ្នកណែនាំ និងជាមិត្តភក្តិដ៏ល្អរបស់សិស្ស។ ទោះយ៉ាងណា រហូតដល់ពេលចុងបញ្ចប់នៃការបង្រៀនរបស់លោក មិនដឹងជាមានមូលហេតុអ្វី បែរជាខាងសាលារៀនបដិសេធមិនបង់ប្រាក់ឱ្យលោកទៅវិញ ដែលទង្វើទាំងនេះពិតជាខុសឆ្គងនូវអ្វីដែលពួកគេបានចរចាគ្នាពីមុន។

លុះដល់ពេលសិស្សរបស់លោកគ្រូ Bruno ដឹងរឿងនេះ ពួកគេមានការអាណិតអាសូរលោកគ្រូជាខ្លាំង រួចក៏បែកគំនិត ប្រមែប្រមូលប្រាក់ចូលគ្នាដើម្បី Surprise លោកគ្រូ Bruno យកតែម្តង។

សកម្មភាពសិស្សនាំគ្នា Surprise គ្រូរបស់ពួកគេ 
សកម្មភាពសិស្សនាំគ្នា Surprise គ្រូរបស់ពួកគេ 
សកម្មភាពសិស្សនាំគ្នា Surprise គ្រូរបស់ពួកគេ 
សកម្មភាពសិស្សនាំគ្នា Surprise គ្រូរបស់ពួកគេ 

ទឹកប្រាក់សរុបដែលពួកគេប្រមែប្រមូលគ្នាបានជាង ៣៥៩ដុល្លារ ហើយបើទោះបីជាប្រាក់នេះមានចំនួនមិនច្រើនក្តី ក៏ធ្វើឱ្យលោកគ្រូ Bruno មានអារម្មណ៍រំភើប ក្តុកក្តួលជាខ្លាំង ព្រោះនេះគឺជាទឹកចិត្តស្រលាញ់របស់សិស្សដែលធ្វើចំពោះគ្រូ។

យ៉ាងណាមិញ ក៏មានមហាជនជាច្រើននាក់ ទប់ទឹកភ្នែកពុំបាន ពេលដែលបានឃើញវីដេអូនៃសកម្មភាពរបស់ពួកគេផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៥ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T