ក្លិបធំពីរនៅបារាំង ជួបពិភាក្សាជាមួយ Arsenal ជុំវិញការផ្ទេរ Koscielny

//s5.kh1.co/df/df9dcb07ef80f342c2cab8e0c1b6a4701802c535.jpg
កីទ្បា

 ០៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal កំពុងបើកការចរចាជាមួយក្លិបពីរនៅបារាំងគឺ Bordeaux និង Rennes ជុំវិញការផ្ទេរប្រធានក្រុមរបស់ពួកគេ កីឡាករខ្សែការពារ Laurent Koscielny

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Koscielny
កីឡាករ Koscielny

ខ្សែការពារវ័យ ៣៣ឆ្នាំមិនបានទៅចូលរួមហ្វឹកហាត់ និងប្រកួតមិត្តភាព Pre-Season ជាមួយ Arsenal នៅសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីក្លិបមានមូលដ្ឋានទៅទីក្រុងឡុងដ៍មួយនេះបានបដិសេធការស្នើសុំចាកចេញរបស់គេ១ឆ្នាំមុននឹងកិច្ចសន្យាត្រូវបានបញ្ចប់។

បើទោះបីជាអ្នកចាត់ការទូទៅលោក Unai Emery មានបំណងរក្សាទុក Koscielny ក្ដី ក៏ភាគរយនៃការចាកចេញរបស់កីឡាកររូបនេះមានភាគរយខ្ពស់ដែរ ដោយសារក្លិបពីរនៅ Ligue1 កំពុងជួបពិភាក្សាជាមួយ Arsenal ដើម្បីអន្ទងយករូបគេ។ យ៉ាងណាមិញ ទាំង Bordeaux និង Rennes មិនទាន់បាននិយាយរឿងតម្លៃជាមួយ Arsenal ចំពោះអតីតខ្សែការពារជម្រើសជាតិបារាំងរូបនេះឡើយ។

កីឡាករ Koscielny
កីឡាករ Koscielny

គួរបញ្ជាក់ផងដែរថា បើទោះបីជា Koscielny ចាកចេញ Arsenal ក៏នៅសល់ខ្សែការពារកណ្ដាលឆ្នើម ៤រូបទៀតដែរ រួមមាន Sokratis Papastathopoulos, Shkodran Mustafi, Rob Holding និង Kostantinos Mavropanos៕

ប្រភព៖ Sky Sports

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T