ក្រោយបរជ័យជាមួយ Maguire!! លោក Pep បង្វែរទិសដៅទៅរកខ្សែការពារឆ្នើមម្នាក់នេះវិញ

//s6.kh1.co/28/28eb89becfe27553674ef9140499c94caf24a077.jpg
កីទ្បា

 ០៥-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់មេឃខៀវ Manchester City លោក Pep Guardiola បាននិងកំពុងតែចង់ពង្រឹងតំបន់ការពាររបស់ខ្លួន ដោយការនាំចូលខ្សែការពារកណ្ដាលមួយរូប។ Harry Maguire គឺជាគោលដៅរបស់លោក Pep ប៉ុន្តែពេលនេះខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះ កំពុងមានភាគរយខ្ពស់ខ្លាំងចូលរួមជាមួយបិសាចក្រហម Manchester United ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Maguire 
កីឡាករ Harry Maguire 

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Express អ្នកចាត់ការទូទៅ Man City លោក Pep ចង់នាំយកខ្សែការពារ Nathan Ake ពី Bournemouth ក្រោយបរាជ័យក្នុងការចរចាទិញយក Maguire។ ​ខណៈតម្លៃខ្លួនដែល Man City នឹងដាក់ដើម្បីចរចាទិញ Nathan Ake នោះគឺប្រមាណជា ៤០លានផោន។

កីឡាករ Nathan Ake 
កីឡាករ Nathan Ake 

ចំពោះតម្លៃខ្លួននេះដែរ បើធៀបទៅនឹងតម្លៃខ្លួនដែល Man UTD ចរចាទិញ Maguire ពី Leicester គឺខុសគ្នាដល់ទៅពាក់កណ្ដាលឯណោះ។ ជាមួយនឹងការចាប់អារម្មណ៍ Maguire នេះដែរ លោក Pep ធ្លាប់បាននិយាយយ៉ាងដូច្នេះថា៖

គេជាកីឡាករដ៏ល្អ ជាមួយនឹងការលេងកម្រិតខ្ពស់។ ពួកយើងពិតជាចាប់អារម្មណ៍គេ ប៉ុន្តែពួកយើងមិនអាចទិញយករូបគេបាននោះទេ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលលោក Pep Guardiola ចង់ពង្រឹងតំបន់ការពារឡើងវិញ ដោយសារការចាកចេញរបស់ Kompany និងបញ្ហារបួសដែលកំពុងរំខាន Aymeric Laporte៕

លោក Pep Guardiola
លោក Pep Guardiola

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T