ត្រៀមរួចរាល់សម្រាប់អនាគត ចូលរួមជាមួយ ហួយប៉ាង ហួងសាន អ៊ីនធើណេសិនណល ក្នុងដំណើរហោះហើរឆ្ពោះទៅរកប្រណិតភាព

//s4.kh1.co/c5/c5a2874d9c8a077a7bf47ca5b665b90ec1cadc0c.jpg
សង្គម

 ០៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន ដើម្បីបង្ហាញពីភាពរីកចម្រើនលូតលាស់ក្នុងវិស័យអចលនទ្រព្យដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងវិនិយោគិនជាច្រើន។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហួង សាន ទល់មុខវិមានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ហ៊ុន តូ លោកជំទាវ ហ៊ុន គីមឡេង នេត សាវឿន លោកឧកញ៉ា ជា ធឿន អនុប្រធានអចិន្ត្រៃយ៍សមាគមខ្មែរ-ចិននៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសប្រហែល៣០០នាក់ដោយមានការអមដំណើរដោយនារីបំរើការលើយន្តហោះដ៏ស្រស់ស្អាតផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ហួយប៉ាង អ៊ីនធើណេសិនណលរៀលអ៊ីស្ទើត បានឲ្យដឹងថា រឿយប៉ាង អ៊ីនធើណេសិនណល ជាយានមួយដែលកំពុងធ្វើដំណើរទៅមុខសមៗក្នុងការដឹកនាំប្រជាជនដែលរស់នៅទីក្រុងភ្នំពេញឆ្ពោះទៅកាន់ដែនដីថ្មីមួយដោយទទួលបានបទពិសោធន៍ពីការរស់នៅបែបថ្មីប្រកបដោយភាពស៊ីវីល័យ ប្រណិតភាពនិងគុណភាព។

សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន

នៅក្នុងពិធីនោះ លោក ស៊ុន ឆាវ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ហួយប៉ាង អ៊ីនធើណេសិនណល រៀល អ៊ីស្ទេត បានឲ្យដឹងថា៖

“ហួយប៉ាង អ៊ីនធើណេសិនណល គ្រុប បានបង្កើតឡើងជិត២០ឆ្នាំមកហើយ ដោយបានខិតខំអភិវឌ្ឍមាគ៌ាពិពិធកម្មរហូតដល់បច្ចុប្បន្នបានប្តេជ្ញាពង្រីកខ្លួនក្នុងវិស័យអចលនទ្រព្យ និងរៀបចំបោះគោលដៅនៅអាស៊ីអាគ្នេយ៍ដោយឈរជើងនៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយធ្វើអន្តរជាតិនីយកម្ម និងទំនើបនីយកម្មការរស់នៅប្រកបដោយភាពស៊ីវីល័យ ប្រណិតភាពនិងគុណភាព សម្រាប់ប្រជាជនគ្រប់ស្រទាប់។ 

លោកបន្តថា៖

“ក្នុងឆ្នាំ ២០១៩នេះ ហ៊ូយប៉ាង អ៊ីនធើណេសិនណល រៀលអ៊ីស្ទេត បានបង្កើតស្នាដៃក្នុងការរស់នៅមួយសម្រាប់ប្រជាជាតិខ្មែរលើកដំបូងនោះគឺហួយប៉ាង ហួងសាន អ៊ីនធើណេសិនណល ដែលវាជាចំណែកមួយទាក់ទងនឹងការរស់នៅដ៏ប្រសើរ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈរស់នៅថ្មីមួយរបស់ប្រជាជនផងដែរ”។

លោក ស៊ុន ឆាវ
លោក ស៊ុន ឆាវ

លោកឧកញ៉ា ជា ធឿន អនុប្រធានអចិន្ត្រៃយ៍ សមាគមខ្មែរ-ចិននៅកម្ពុជា បានមានប្រសាសន៍ថា៖ 

“តាមរយៈការវិយោគរបស់ចិនមកប្រទេសកម្ពុជាកាន់តែច្រើននឹងអាចចូលរួមជួយក្នុងការបន្ថែមនូវសោភ័ណ្ឌភាព និងគុណភាពនៃសំណង់និងស្ថាបត្យកម្មនៅក្នុងទីក្រុងភ្នំពេញ ហើយនិងរឹតតែធ្វើឲ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងអាចក្លាយទៅជាទីក្រុងប៉ារីសដ៏តូចមួយនៅប៉ែកបូព៌ា ។ 

លោកឧកញ៉ាបន្តថា៖

“ការសសម្ពាធគម្រោង ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណល រៀលអ៊ីស្ទេត នៅពេលនេះបានបញ្ជាក់ពីការរីកចម្រើននៃក្រុមហ៊ុនហ៊ួយប៉ាងនៅកម្ពុជាដោយបានធ្វើការដឹកនាំមុខគេទៅលើវិស័យអចលនទ្រព្យដែលបានបញ្ជាក់ពីសច្ចៈធម៍ជាក់ស្តែង ក៏ដូចជាសេវាកម្ម និងការផ្តល់នូវលំនៅដ្ឋានប្រកបដោយសុខសុភមង្គលដល់ទីក្រុងភ្នំពេញជាមួយនឹងគម្រោងប្រកបដោយប្រណិតភាព និងផ្តល់នូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជនជាច្រើនផងដែរ”។

លោកឧកញ៉ា ជា ធឿន
លោកឧកញ៉ា ជា ធឿន

គួរបញ្ជាក់ថាគម្រោង ហ៊ួយប៉ាង ហួងសាន ជាគម្រោងមួយដែលមានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពលខ្ពស់មានស្ថានទូតនានាចំនួន៧នៅជុំវិញ និងមានចម្ងាយតែមួយផ្លូវពីស្ថានទូតអូស្ត្រាលី និងចម្ងាយតែប៉ុន្មានរយម៉ែត្រពីស្ថានទូតរុស្ស៊ី។ គម្រោងក៏ស្ថិតនៅតំបន់ទេសចរណ៍ល្បីៗរួមមាន វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ រមនីយដ្ឋានវត្តភ្នំ ផ្សារធំថ្មី ផ្សារទួលទំពូង និងសារមន្ទីរប្រវត្តិសាស្រ្តទួលស្លែង និងមានស្ថាប័នរដ្ឋធំៗ៦នៅជុំវិញបង្កើតបានជាបណ្តុំការរស់នៅយ៉ាងសំខាន់មួយប្រកបដោយសុវត្ថិភាព ប្រណិតភាពរួមបញ្ចូលគ្នា។

គម្រោង ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណល ផ្សាភ្ជាប់មកជាមួយនិងរង្វង់ការរស់នៅបែបពាណិជ្ជកម្មស្តង់ដាខ្ពស់ដោយរួមមានផ្សារទំនើប សណ្ឋាគារលំដាប់ផ្កាយ សាលាអន្តរជាតិ មន្ទីរពេទ្យស្ដង់ដាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតស្ថិតនៅតំបន់កោះពេជ្រ។ ក្រៅពីនេះ គម្រោងផ្ទាល់ក៏មានសាលធំទូលាយ ចំណតយានយន្ត អាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ខេធីវី ក្លឹបកម្សាន្តជាដើម ដែលសាងសង់យ៉ាងពិសេសសម្រាប់ការរស់នៅបែបស៊ីវីល័យ និងប្រណិតភាពដែលស្ថិតនៅដែនដីថ្មីមួយនៃទីក្រុងភ្នំពេញ។

សាលពិព័រណ៍៖ ក្បែរសណ្ឋាគារ ហួង សាន អ៊ីនធើណេសិនណល អគារលេខ ១៦៨ វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទ៖ 085 335 999 / 085 336 999 ៕

សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
សន្និសីទ ហួយប៉ាង ហួងសាន របស់វិនិយោគិនចិន
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T