មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! មួយកែងបត់ក (មានវីដេអូ)

//s6.kh1.co/8a/8a7a0c5dce238b0bf312131b346fca84346dfb2d.jpg
កីទ្បា

 ០៤-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃសៅរ៍ម្សិលមិញ កីឡាករកម្ពុជា វ៉ាន់ វឿន បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ លីងលំ​ ប៉.យុទ្ធភូមិ ដោយត្រូវកីឡាករថៃ វាយឲ្យសន្លប់ក្នុងទឹកទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ វ៉ាន់ វឿន និងកីឡាករថៃ លីងលំ
កីឡាករ វ៉ាន់ វឿន និងកីឡាករថៃ លីងលំ

ក្នុងទឹកទីមួយ កីឡាករទាំងពីរមិនសូវសម្រុកគ្នាប៉ុន្មាននោះទេ ដោយស្ទាបស្ទង់គ្នាតាមបច្ចេកទេស។ ចូលទឹកទីពីរ ទាំងកម្ពុជា និងថៃចាប់ផ្ដើមលែងស្ទាបស្ទង់ និងចេញអាវុធវាយទៅលើគ្នា។ យ៉ាងណាចូលមកដល់ទឹកទីបី ដើមទឹក កីឡាករថៃ បានវាយ វ៉ាន វឿន ឲ្យរាប់ម្ដង មុននឹងវាយកែងឲ្យសន្លប់នៅខាងចុងទឹក៕

ចង់ដឹងថាការប្រកួតនោះ កីឡាករថៃ លីងលំ ប្រើកែងវាយទៅលើ វ៉ាន់ វឿន យ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

ប្រភព៖ Sport Zone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T