ប្រមាញ់បានរូប Shawn Mendes ដោះអាវបញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ

//s6.kh1.co/ec/ec9b1ff9ac02ed5db013ceb08d418f9f14bc5eb1.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ កន្លងមកតារាចម្រៀងប្រុសវ័យក្មេងល្បីឈ្មោះ Shawn Mendes ត្រូវបានមហាជន ចាត់ទុកលោកថាជាតារាប្រុសដែលមាន មុខមាត់ស្រស់សង្ហាគួរឲ្យទាក់ទាញខ្លាំងបំផុត លំដាប់ពិភពលោក បើនិយាយឲ្យចំទៅគឺលោកទម្រង់មុខយ៉ាងសង្ហាឥតខ្ចោះ បូករួមទាំងស្នាមញញឹមទាក់ទាញមន្តស្នេហ៍គួរឲ្យបតី បានឆក់យកបេះដូងនារីៗមិនតិចលាននាក់ឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះផងដែរ តារាចម្រៀងប្រុសវ័យ២០ឆ្នាំរូបនេះ ក៏ទើបតែទទួលបានភាពជោគជ័យយ៉ាងជោគជាំ ជាមួយនឹងបទចម្រៀងថ្មីរបស់ខ្លួន ចំណងជើងថា «Senorita» ដែលច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងស្រី Camila Cabello ដោយបទចម្រៀងមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយក៏គួរតែអគុណដល់ព័ត៌មានចចាមអារ៉ាមស្នេហា ចំណងជើងថា ជួបស្នេហ៍ពិតក្នុងអំឡុងពេលថតMV ជាមួយនឹង Camila ថែមទៀតផងដែរ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ Shawn Mendes ក៏កាន់តែល្បីៗឡើងជារៀងរាល់ថ្ងៃ។

មិនតែប៉ុណ្ណោះ មិនប៉ុន្មានថ្ងៃមុននេះ តារាប្រុសស្រីមួយគូនេះក៏បានបណ្តើរគ្នាទៅដើរលេង ឱបថើបនៅលើឆ្នេរសមុទ្រ យ៉ាងល្អក់ល្អិនផ្អែមល្ហែមថែមទៀតផងដែរ។

Shawn Mendes និង Camila 
Shawn Mendes និង Camila 
Shawn Mendes និង Camila 
Shawn Mendes និង Camila 

 ទោះបីជាយ៉ាង បើទោះបីជាពួកគេទាំងពីរបានជួល កាមេរ៉ា ឲ្យមកតាមថតរូបថត សកម្មភាពប្រលោមស្នេហ៍របស់អ្នកពីរនៅលើឆ្នេរសមុទ្រយ៉ាងណាក្តី ប៉ុន្តែក្នុងនោះ អ្នកគាំទ្រនៅតែចាប់អារម្មណ៍ជាពិសេស ទៅលើរូបរាងដងខ្លួនពោរពេញទៅដោយសាច់ដុំយ៉ាងស៊ិចស៊ី របស់Shawn Mendesផងដែរ។

ហើយវាក៏ជារឿងពិត ដែលយើងមិនអាចប្រកែកបានឡើយ ដែលថាShawn Mendes មិនមែនត្រឹមតែជាតារាចម្រៀងដ៏ល្អច្រៀងពិរោះតែប៉ុណ្ណោះនោះទេ តែលោកថែមទាំងជាតារាប្រុសដែលមានរូបរាងសង្ហា កម្ពស់១.៨៧ម៉ែត្រ មានសាច់ដុំកងៗ ជាមួយនឹងស្នាមញញឹមក៏សែនសង្ហាក្នុងពន្លឺព្រះអាទិត្យថែមទៀតផងដែរ៕

Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Shawn Mendes បញ្ចេញសាច់ដុំនៅឆ្នេរសមុទ្រ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T