ផ្ទុះការគាំទ្រ MV បទថ្មីរបស់ ឆន សុវណ្ណារាជ «ពេលពិបាកចិត្តខ្ញុំចង់ផឹក» អត្ថន័យចាក់ដោត ស្ទើរស្រក់ទឹកភ្នែក! (មានវីដេអូ)

//s4.kh1.co/63/63aed93225b5eefb556f4f25712d825fba4e4604.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពី តារាចម្រៀងប្រុស ដែលមានទឹកដមសំនៀងផ្អែមស្រទន់ និងភាគច្រើននិយមបកស្រាយ បទចម្រៀងបែបកម្សត់ៗ ស្នេហាបែកបាក់ជាដើម ប្រិយមិត្តប្រាកដជានឹកដល់លោក​ ឆន សុវណ្ណារាជ ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើទោះបីជា តារាប្រុសរូបនេះ បានប្រលូកក្នុងវិស័យនេះ​ រៀងយូរដែរហើយក៏ដោយ តែប្រជាប្រិយភាពហាក់ដូចជា មិនមានការប្រែប្រួលនោះទេ ថែមទាំងកាន់តែមានសន្ទុះគាំទ្រខ្លាំងទៀតផង ដោយសារតែរាល់បទចម្រៀងរបស់ ឆន សុវណ្ណារាជ សុទ្ធសឹងតែមានអត្ថន័យចាក់ដោត​ ត្រូវចិត្តមិត្តៗយុវវ័យគ្រប់គ្នា។​

ជាក់ស្ដែង ថ្មីៗនេះ ក្រោយពីផលិតកម្មរស្មីហង្សមាស បានបង្ហោះវីដេអូ MV ចម្រៀងរបស់លោក ឆន សុវណ្ណារាជ បទដែលមានចំណងជើងថា «ពេលពិបាកចិត្ត ខ្ញុំចង់ផឹក»​ មិនទាន់បានប៉ុន្មានម៉ោងផង​ មានហ្វេនៗជាច្រើនក្នុងបណ្ដាញសង្គមចូលមើល និងចែករំលែកតៗគ្នាជាច្រើន។

 តាមរយៈបទនេះដែរ លោក​ ឆន សុវណ្ណារាជ បានបង្ហាញពីបញ្ហាជីវិតដែលអ្នករាល់គ្នា កំពុងជួបប្រទះទាំងជីវិតគ្រួសារ ការងារ រួមទាំងស្នេហាជាដើម ដែលត្រូវសាច់រឿងរបស់ទស្សនិកជនភាគច្រើនតែម្ដង។

អ្វីដែលរឹតតែចាប់អារម្មណ៍ទៀតនោះគឺ  លោក សុវណ្ណារាជ បានសម្ដែងរួមគ្នាជាមួយ កញ្ញា ប៉ាច គីមមួយ​ មើលទៅមានភាពស័ក្តិសម និងសម្ដែងចូលតួបានល្អ យ៉ាងជក់ចិត្ត៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ឆន សុវណ្ណារាជ 
ឆន សុវណ្ណារាជ 
ឆន សុវណ្ណារាជ 
ឆន សុវណ្ណារាជ 
ឈុតឆាកនៃបទចម្រៀង
ឈុតឆាកនៃបទចម្រៀង
ឈុតឆាកនៃបទចម្រៀង
ឈុតឆាកនៃបទចម្រៀង
ឈុតឆាកនៃបទចម្រៀង
ឈុតឆាកនៃបទចម្រៀង
ឆន សុវណ្ណរាជ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T