Van Gaal ចេញមុខរិះគន់ Pep ដោយដាក់ប៉ុន្មានម៉ាត់នេះ រឿងមិនឈ្នះ Champions League ជាមួយ Man City

//s4.kh1.co/c6/c64de6acbc99d952fe2989c8a7ec789559c84541.jpg
កីទ្បា

 ០២-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ អតីតអ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United លោក Luis Van Gaal បានចេញមុខនិយាយអំពីគំនិតផ្ទាល់ខ្លួនមួយចំនួនទៅលើអ្នកចាត់ការទូទៅរបស់មេឃខៀវ Manchester City បច្ចុប្បន្នលោក Pep Guardiola

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Luis van Gaal និងលោក Pep Guardiola
លោក Luis van Gaal និងលោក Pep Guardiola

អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ លោក Van Gaal បានរិះគន់ទៅលើលោក Pep Guardiola ចំពោះទស្សនៈ និងស្ទាយ៍នៃការលេង ហើយលោកក៏បានបញ្ជាក់ទៀតថា នេះជាហេតុផលដែលលោក Pep មិនអាចឈ្នះពាន UEFA Champions League ជាមួយ Bayern Munich និង Manchester City។

“ការឈ្នះពានលីគកំពូលអង់គ្លេសជាលើកទីពីរ គឺជារឿងដ៏អស្ចារ្យមួយ។ Guardiola បានឈ្នះពាននៅអង់គ្លេស ប៉ុន្តែមិនទាន់ឈានដល់ពានកម្រិតខ្ពស់ដូចជា Champions League ជាមួយ Man City ឬ Bayern នៅឡើយ។” van Gaal និយាយប្រាប់កាសែត France Football។

លោក Luis Van Gaal
លោក Luis Van Gaal

គួរបញ្ជាក់ផងដែរថា លោក Pep Guardiola មិនទាន់អាចឈ្នះពាន UEFA Champions League ជាមួយ Manchester City នៅឡើយទេ បើទោះបីជាចំណាយប្រាក់ច្រើនក្នុងការនាំចូលកីឡាករល្អៗ។ ប៉ុន្តែរូបលោកអាចរាប់បានថា ជាគ្រូបង្វឹកមួយរូបដែលជោគជ័យនៅអង់គ្លេសនាពេលបច្ចប្បន្ន ដោយរូបលោកបានជួយ Man City ឈ្នះពាន ៣ គឺ Premier League, FA Cup និង League Cup កាលពីរដូវកាលមុន៕

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T