លក់ ឬ មិនលក់? Real Madrid រៀបចំសំណើចុងក្រោយសុំទិញ Pogba ក្នុងតម្លៃខ្លួន…!

//s4.kh1.co/33/33076708a60e345414693b3adca6a9c4392de1ac.jpg
កីទ្បា

 ០១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបយក្សនៅអេស្ប៉ាញ Real Madrid មិនបានបោះបង់ក្ដីស្រមៃរបស់ខ្លួនចង់បានខ្សែបម្រើរបស់ បិសាចក្រហម Manchester United កីឡាករ Paul Pogba នោះទេ បើទោះបីជាក្លិបបិសាចក្រហមទាមទារតម្លៃខ្លួនខ្ពស់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់ Don Balon បានឱ្យដឹងថា Real Madrid នឹងតម្លើងតម្លៃខ្លួនដែលក្លិបមួយនេះធ្លាប់ស្នើសុំទិញ ខ្សែបម្រើស្បែកខ្មៅ Pogba ពីមុន ១៣០លានអឺរ៉ូ ទៅ ១៤៣លានអឺរ៉ូ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ធ្លាប់មានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា Real Madrid ត្រៀមខ្លួនរួចរាល់ក្នុងការនាំយកខ្សែបម្រើ Donny van de Beek ពី AFC Ajax ជំនួសឱ្យការចង់បានខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba។ ប៉ុន្តែនៅពេលនេះបើតាមភ្នាក់ងារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ​វិញ មានសេចក្តីរាយការណ៍មកថាក្លិប Real Madrid បានសម្រេចចិត្តតាមគោលដៅចាស់របស់ខ្លួន គឺការនាំយកខ្សែបម្រើដែលជួយបារាំងឲ្យក្លាយម្ចាស់ជើងឯក World Cup 2018 កីឡាករ Paul Pogba មកកាន់កីឡដ្ឋាន Santiago Bernabeu។

កីឡាករ Donny van de Beek
កីឡាករ Donny van de Beek

ក្លិបបិសាចក្រហម Manchester United បានទាមទារតម្លៃខ្លួន Pogba រហូតដល់ ១៦០លានអឺរ៉ូ ខណៈកីឡាករផ្ទាល់បានបង្ហាញចេតនាចង់ចាកចេញពីក្លិបយក្សនៅ Premier League មួយនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីៗនៅអឺរ៉ុប៕

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ប្រភព៖​ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T