អស្ចារ្យខ្លាំងណាស់ ៩ ប្រកួតជាប់គ្នា មិនដែលចាញ់!! ប៉ោ ភារឹទ្ធ បន្តផ្ដួលថៃឲ្យសន្លប់នៅក្នុងទឹកទី ៣ (មានវីដេអូ)

//s5.kh1.co/d7/d7d6da3d91c25d0b9851ea673737547944487ccb.jpg
កីទ្បា

 ៣១-កក្កដា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកឆេមពាន របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពី ថ្ងៃអាទិត្យ កីឡាករកំពុងតែឡើងកូដ ប៉ោ ភារឹទ្ធ ឬបងប្អូនស្គាល់ថា យ៉េន ឌីណា បានប្រកួឈ្នះកីឡាករថៃ ភេត ស្រៀសាក់ ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី ៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ោ ភារឹទ្ធ ឈ្នះកីឡាករថៃ ភេត ស្រៀសាក់
ប៉ោ ភារឹទ្ធ ឈ្នះកីឡាករថៃ ភេត ស្រៀសាក់

ការប្រកួតទឹកទី ១ កីឡាករទាំងពីរមិនសូវសម្រុកគ្នាប៉ុន្មានទេ ប៉ុន្តែគ្រាន់តែចូលទឹកទី ២ កំពូលអ្នកលេងជើង ប៉ោ ភារឹទ្ធ បានវាយកែង និងទាត់ខ្លាំងទៅលើកីឡាករថៃ ភេត ស្រៀសាក់ រហូតដល់កីឡាករថៃសន្លប់នៅពាក់កណ្ដាលទឹកទី ៣។

គួរបញ្ជាក់ផងដែរថា ជ័យជម្នះក្នុងការប្រកួតនេះបានធ្វើឲ្យ ប៉ោ ភារឹទ្ធ បន្តភាពមិនដែលចាញ់ ៩ប្រកួតជាប់គ្នា ក្រោយពីរៀបអាពិពាហ៍ពិពាហ៍រួចមក៕

កីឡាករ ប៉ោ ភារឹទ្ធ និងភរិយា
កីឡាករ ប៉ោ ភារឹទ្ធ និងភរិយា

ចង់ដឹងថា ប៉ោ ភារឹទ្ធ បន្តភាពមិនដែលចាញ់ ប្រកួតទី ៩ របស់ខ្លួនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

ប្រភព៖ The SEATV Sports HD

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T