ក្ដៅៗ!! កំពូលខ្សែប្រយុទ្ធ ជម្រើសជាតិជប៉ុន Okazaki ទៅលេងនៅ អេស្ប៉ាញ

//s4.kh1.co/c0/c0d5d4e7fa2e8783f77aad2eec5adafba605156b.jpg
កីទ្បា

 ៣១-កក្កដា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ក្រុមបាលទាត់ជម្រើសជាតិជប៉ុន កីឡាករ Shinji Okazaki ដែលធ្លាប់ឈ្នះពាន Premier League ជាមួយ Leicester បានចាកចេញពី Leicester City ទៅចូលរួមជាមួយក្លិបនៅអេស្ប៉ាញ Malaga ដោយមិនមានតម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Shinji Okazaki (អាវស) ពេលប្រកួតជាមួយ កម្ពុជា
  កីឡាករ Shinji Okazaki (អាវស) ពេលប្រកួតជាមួយ កម្ពុជា

ខ្សែប្រយុទ្ធជប៉ុន ដែលធ្លាប់ស៊ុតចូលកម្ពុជា រូបនេះនឹងទៅចូលរួមក្នុងក្របខណ្ឌលីគលំដាប់ទីពីររបស់អេស្ប៉ាញ និងក្លាយខ្លួនជាកីឡាករអាស៊ីទីមួយដែលលេងឲ្យ Malaga នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Okazaki ពី Leicester គឺធ្វើឡើងបន្ទាប់ពីកុងត្រារវាងគេ និងក្លិបបានផុតតាំងពីចុងខែមិថុនាមកម្ល៉េះ ហើយនេះក៏ជាហេតុផលមួយ ដែលធ្វើឲ្យគេផ្ទេរដោយមិនមានតម្លៃខ្លួនផងដែរ។

Okazaki នឹងបង្ហាញខ្លួនជាកីឡាករផ្លូវការជាមួយ Malaga នៅក្នុងសន្និសីទកាសែតនាថ្ងៃពុធនេះតែម្ដង។

  កីឡាករ Shinji Okazaki ជាមួយពាន Premier League
  កីឡាករ Shinji Okazaki ជាមួយពាន Premier League

គួរបញ្ជាក់ផងដែរថា Okazaki បានចំណាយរយៈពេល ៤រដូវកាលនៅកីឡដ្ឋាន King Power Stadium ជាមួយ Leicester City ទីដែលគេអាចជួយឲ្យក្លិបមួយនេះឈ្នះពានលីគកំពូលអង់គ្លេស Premier League កាលពីរដូវកាល ២០១៥-២០១៦៕

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T