អីក៏យ៉ាងនេះ ទាត់ឥតល្ហែ!! ជើងខ្លាំង រឿង សោភ័ណ្ឌ ផ្ដួល អ៊ីរ៉ង់ យកប្រាក់លាន (មានវីដេអូ)

//s6.kh1.co/89/890f70a883a2f5b531b8cc5db6d4415d50c54251.jpg
កីទ្បា

 ៣០-កក្កដា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីដណ្ដើមប្រាក់លានខ៉ារ៉ាប៉ាវ  របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃសៅរ៍កន្លងទៅ ជើងខ្លាំងកម្ពុជា រហស្សនាម ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកួតឈ្នះកីឡាករជនជាតិ អ៊ីរ៉ង់ Matin ដោយវាយរហូតដល់អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី ៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជិវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ជិវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតក្នុងទឹកទី ១ កីឡាករទាំងពីរ មិនសូវសម្រុកគ្នាប៉ុន្មានទេ ដោយបានស្ទាបស្ទង់គ្នារៀងៗខ្លួន។ ប៉ុន្តែ ចូលមកដល់ទឹកទី ២ សិស្សគុនមកពីក្លិបម្កុជរាជសី បានទាត់ជាច្រើនជើងទៅលើកីឡាករ Matin ខណៈកីឡាករអ៊ីរ៉ង់រូបនេះ សងវិញបានបន្តិចបន្តួចប៉ុណ្ណោះ។ យ៉ាងណាមិញ ចូលមកដល់ទឹកទី ៣ រឿង សោភ័ណ្ឌ បានទាត់ជើងក្រោម បំបាក់ជន្ទល់របស់គូបដិបក្ខ រាប់ដល់ ១០៕

ចង់ឃើញ ការប្រកួតនោះ ដៃភ្លើង ជើងរន្ទះ ធ្វើល្អយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

ប្រភព: Sport Zone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T