PSG ឈានដល់ ដំណាក់កាលតេស្ដសុខភាព ជាមួយ ខ្សែបម្រើឆ្នើមម្នាក់ នៅអង់គ្លេស

//s6.kh1.co/b1/b1395343bf6ed9ae16e58a1e8d348b12ba851903.jpg
កីទ្បា

 ៣០-កក្កដា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ ខ្សែបម្រើឆ្នើមរបស់ក្លិប Everton កីឡាករ Idrissa Gueye បានឈានដល់ការធ្វើតេស្ដសុខភាពជាមួយក្លិបអ្នកមាននៅបារាំង Paris Saint-Germain ស្របពេលខ្សែបម្រើ ជម្រើសជាតិសេនេហ្គាល់រូបនេះ ត្រូវបានគេជឿថានឹងផ្លាស់ទៅលេងនៅទឹកដីបារាំង សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Idrissa Gueye
  កីឡាករ Idrissa Gueye

កីឡាករខ្សែបម្រើវ័យ ២៩ឆ្នាំ Idrissa Gueye បានចូលរួមជាមួយ Everton ក្នុងឆ្នាំ ២០១៦ ក្រោយផ្លាស់ចេញពី Aston Villa ក្នុងតម្លៃខ្លួន ៧លានផោន។ ចំពោះតម្លៃខ្លួនក្នុងផ្លាស់ទៅកាន់ក្របខណ្ឌ Ligue1 ជាមួយ PSG វិញត្រូវបានគេរាយការណ៍មកថា គឺនឹងលើសពី ២៥លានផោន។

Idrissa Gueye បានថតរូបនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ហើយគេរំពឹងថាអាចនឹងធ្វើតេស្ដសុខភាពជាមួយ PSG ក្នុងពេលឆាប់ៗ។ កីឡាករដែលបង្ហាញខ្លួនឲ្យ Everton បាន ១០៨ប្រកួតរូបនេះ អាចនឹងក្លាយជាកីឡាករទី ២ ដែលចាកចេញពីក្លិប ក្រោយ Everton លក់ចេញខ្សែបម្រើស្លាប Ademola Lookman ទៅឲ្យក្លិប RB Leipzig។

  កីឡាករ Idrissa Gueye
  កីឡាករ Idrissa Gueye

សូមបញ្ជាក់ផងដែរថា សម្រាប់ការត្រៀមរដូវកាលថ្មីដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ អ្នកចាត់ការទូទៅរបស់ Everton បានចុះហត្ថលេខានាំចូលកីឡាករ ៣ រូបហើយរួមមានដូចជា Andres Gomes, Fabian Delph និង Jonas Lossl៕

ប្រភព: BBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T