តោះ! មកស្គាល់ប្រវត្តិ កីឡាការិនីកម្ពុជា ស្រួង ភាវី ដែលជាប់លេខ ៣ លើពិភពលោក និងលេខ ១ នៅកូរ៉េខាងត្បូង នៃកីឡាស្នូកឃ័រ (មានវីដេអូ)

//s6.kh1.co/27/271585b979fba35c258531a6cc69f684ca97a412.jpg
កីទ្បា

 ៣០-កក្កដា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ស្រួង ភាវី គឺជាកីឡាការិនីប្រភេទកីឡាស្នូកឃ័រមួយរូប ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង នៅឯប្រទេសកូរ៉េខាងត្បូង ហើយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ ៣ នៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាការិនី ស្រួង ភាវី
កីឡាការិនី ស្រួង ភាវី
កីឡាការិនី ស្រួង ភាវី
កីឡាការិនី ស្រួង ភាវី

អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០។ គាត់បានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយស្វាមីដែលជាជនជាតិកូរ៉េ។ ភាវី នាងបានចំណាយរយៈពេល ៧ឆ្នាំ ដើម្បីវិវឌ្ឍខ្លួនឲ្យក្លាយជាកំពូលកីឡាការិនី។  ការចាប់ផ្តើមដំបូងរបស់នាងគ្រាន់តែទៅមើលស្វាមីលេងប៉ុណ្ណោះ ប៉ុន្តែយូរៗទៅស្វាមីក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់បន្ថែមទៀតផង។

កីឡាការិនី ស្រួង ភាវី
កីឡាការិនី ស្រួង ភាវី

អ្នកនាង ស្រួង ភាវី បានចូលរួមប្រជែងកីឡាស្នូកឃ័រដំបូងបំផុតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១ និងបានក្លាយខ្លួនជាកីឡាការិនីលេខ ១ ប្រចាំប្រភេទកីឡាស្នូកឃ័រក្នុងឆ្នាំដដែលនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះក៏បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ ២០១៨ ទៀតផង។

កីឡាការិនី ស្រួង ភាវី
កីឡាការិនី ស្រួង ភាវី

តាមពិតទៅកាលពីនៅក្មេង អ្នកនាង ស្រួង ភាវី ចង់ក្លាយខ្លួនជាវេជ្ជបណ្ឌិតទៅវិញទេ ប៉ុន្តែដោយសារជីវភាពគ្រួសារ ទើបត្រូវបង្ខំចិត្តឲ្យនាងឈប់រៀន និងជួយធ្វើការងារស្រែចម្ការជាមួយឪពុកម្ដាយ មុនពេលចាកចេញមករស់នៅប្រទេសកូរ៉េខាងត្បូង។

កីឡាការិនី ស្រួង ភាវី និងលោកឪពុក
កីឡាការិនី ស្រួង ភាវី និងលោកឪពុក

លើសពីនេះទៅទៀត អ្នកនាង ស្រួង ភាវី ក៏បានចូលរួមការងារមនុស្សធម៌ ដែលបានជួយដល់កុមារកម្ពុជាជាច្រើន តាមរយៈការចែកអំណោយសម្ភារៈសិក្សា និងជួយដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាផងដែរ៕

កីឡាការិនី ស្រួង ភាវី ចែកអំណោយដល់កុមារ
កីឡាការិនី ស្រួង ភាវី ចែកអំណោយដល់កុមារ
កីឡាការិនី ស្រួង ភាវី ចែកអំណោយដល់កុមារ
កីឡាការិនី ស្រួង ភាវី ចែកអំណោយដល់កុមារ

ចង់ជ្រាបកាន់តែច្បាស់អំពីជីវប្រវត្តិរបស់លោកស្រី ស្រួង ភាវី សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!!

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T