មែនលំៗទេណា កូនក្រមុំចង់ជួលគាត់ម្នាក់នេះផាត់មុខ ទាល់តែចំណាយប្រាក់ខ្ទង់ពាន់ដុល្លារ និងត្រូវកក់មុន១ឆ្នាំ!

//s5.kh1.co/1a/1ace4f0921b6971ee5d95a56007e96b149f1d7f9.jpg
នារី

 ៣០-កក្កដា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្ត ក៏ដូចជាអតិថិជនមួយចំនួនធំ ប្រហែលជាបានស្គាល់ច្បាស់ពី សមាសភាព ទេពកោសល្យ យ៉ាងប៉ិនប្រសប់ក្នុងអាជីពជាអ្នកផាត់មុខដ៏ល្បីឈ្មោះ និងជាម្ចាស់ហាងសាឡន បីយូធីស្ទរ «Beauty Store» ទាំង៦សាខា ពោលគឺលោក ងួន សាង ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បច្ចុប្បន្ននេះគេសង្កេតឃើញថា កេរ្តិ៍ឈ្មោះរបស់លោក កំពុងហាក់ស្ទុះឡើងជាលំដាប់ ជាមួយថ្វីដៃផាត់មុខកូនក្រមុំ រួមនឹងតារាស្រីតូចធំជាច្រើនរូប ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានការកោតសរសើរជាខ្លាំង ។

ក្នុងនោះដែរ អ្វីដែលប្រិយមិត្តមិននឹកស្មានដល់ គ្រាន់តែផាត់មុខកូនក្រមុំ ថៅកែប្រុសវ័យក្មេងរូបនេះ ហ៊ានស៊ីថ្លៃដល់ខ្ទង់ពាន់ដុល្លារឯណោះ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ការផាត់មុខ​កូនក្រមុំ​ តាមខេត្ត​ គឺមានចន្លោះពី៩០០ដល់​ ១៥០០ដុល្លារ តាមជិតតាមឆ្ងាយ​ (​ដោយមិនរាប់បញ្ចូលការស្លៀកសម្លៀកបំពាក់ជូនកូនក្រមុំនោះទេ) រីឯតម្លៃខ្លួនរបស់លោក ពេលផាត់មុខ​កូនក្រមុំ​ក្នុងក្រុងភ្នំពេញ​វិញ គឺចំបាច់ត្រូវចំណាយយ៉ាងហោចណាស់ក៏៧០០ដុល្លារដែរ។

ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង

លើសពីនេះ ក្នងករណីបើចង់ជួលផ្សាយតំណាងផលិតផល​ ក្នុងមួយខែ​លោកស៊ីថ្លៃដល់ទៅ ២៤0០ដុល្លារ ទៅតាមផលិតផល ដោយមានការបង្ហោះក្នុងផេកផ្លូវការ​ របស់ហាងបីយូធីស្ទរ​តាមកុងត្រាកំណត់​ ៦ខែម្តង​ ។ បន្ថែមពីនេះ ហាងបីយូធីស្ទរ «Beauty Store» ក៏មានទទួលបង្រៀនសិស្សVIP ផ្នែក​ផាត់មុខ​ធ្វើសក់​ ដោយចំណាយពេលត្រឹមតែមួយអាទិត្យប៉ុណ្ណោះ ជាមួយតម្លៃ១៥០០ដុល្លារ ដោយលោកជាម្ចាស់ហាង ជាអ្នកបង្រៀនដោយផ្ទាល់ទៀតផង។ ប្រសិនបើ ប្រិយមិត្តពេញចិត្តរាល់សេវាកម្មរបស់ហាង លោកអ្នកអាច​ធ្វើការកក់ឲ្យបានមុនយ៉ាងហោច៦ខែ​ ដោយទទួលកក់ជាសាច់ប្រាក់៥0%​ មុន។

គួររម្លឹកដែរថា ហាងបីយូធីស្ទរ «Beauty Store»  របស់លោក ងួន សាង បច្ចុប្បន្នមានចំនួន៦សាខា៖ 

សាខាទី១សន្ធមុខ ក្រោយសាលាផ្លូវ150ផ្ទះ180
សាខាទី២ខាងក្រោយផ្សារបឹងកេងកងជិតហាងដាវីអារិយ៉ាមិញតាំ
សាខាទី៣ ផ្សារថ្មី ផ្លូវប៉ាស្ទរ ទល់មុនក្រសួងរ៉ែនិងថាមពល
សាខាទី៤ចំការដូង ក្នុងបុរីពិភពថ្មីចំការដូង ផ្លូវ11ផ្ទះ19A
សាខាទី៥ នៅទីរួមខេត្តបាត់ដំបង
និង សាខាទី៦ នៅទីរួមខេត្តសៀមរាប សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖ 086990505 010990505 0969990405៕

ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
ការងាររបស់ លោក ងួន សាង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T