នៅប្រទេសឥណ្ឌា មានបុរសម្នាក់ដែលត្រូវបានសង្ស័យថាបានឆក់ខ្សែ-ក បានលេបខ្សែ-កមាសនោះចូលទៅក្នុងពោះ នៅពេលដែលប៉ូលិសមកដល់ដើម្បីចាប់ខ្លួន។ ក្រោយមក គ្រូពេទ្យបានប្រើប្រាស់ម៉ាស៊ីនថតកាំរស្មីអ៊ិច (X-ray) ហើយបានឃើញវត្ថុធ្វើពីលោហៈនោះយ៉ាងច្បាស់នៅក្នុងប្រព័ន្ធរំលាយអាហាររបស់បុរសដែលជាចោរនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំនួសឱ្យការវះកាត់ភ្លាមៗ អាជ្ញាធរបានតាមដានស្ថានភាពរបស់គាត់ ខណៈពេលរង់ចាំឱ្យខ្សែ-កនោះចេញមកក្រៅតាមធម្មជាតិ។ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ ចោរត្រូវបានគេឱ្យញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ ដើម្បីជួយរុញច្រានវត្ថុនោះឱ្យឆ្លងកាត់ប្រព័ន្ធរំលាយអាហារ។ សេចក្តីរាយការណ៍ព័ត៌មានក៏បានឱ្យដឹងដែរថា ជនសង្ស័យត្រូវបានគេឱ្យញ៉ាំចេកជាច្រើនផ្លែក្នុងអំឡុងពេលនោះ។

ករណីដ៏ចម្លែកនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយសារតែវិធីសាស្ត្រដ៏ប្លែកដែលជនសង្ស័យបានប្រើដើម្បីលាក់គ្រឿងអលង្ការដែលបានលួចមកនោះ។ ទីបំផុត ខ្សែ-កមាសនោះត្រូវបានយកមកវិញ ហើយជនសង្ស័យក៏ត្រូវទទួលទោសចំពោះទង្វើរបស់ខ្លួន៕






