ម៉ាឡេស៉ី៖ កាលពីខែកញ្ញា ឆ្នាំ២០២២ Shy (ដែលពេលនោះមានអាយុ ១៩ឆ្នាំ) និងមិត្តប្រុសអាយុ ២៩ឆ្នាំរបស់នាង បានចូលស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង Johor Bahru។ កំឡុងពេលនោះជម្លោះហិង្សាមួយបានផ្ទុះឡើង បន្ទាប់ពីនាងបានបដិសេធសំណើរបស់មិត្តប្រុសក្នុងការរួមភេទ ដោយសារតែនាងកំពុងមានរដូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិត្តប្រុសបានគំរាមនាងដោយប្រើកាំបិត ក្នុងអំឡុងពេលនៃការប្រតាយប្រតប់គ្នា Shy បានដណ្តើមកាំបិតពីដៃរបស់សង្សារនាង ហើយបានចាក់សម្លាប់គេសរុបចំនួន ២៨កាំបិត។
ដំបូងឡើយ នាងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ប៉ុន្តែក្រោយមកការចោទប្រកាន់នេះត្រូវបានកែសម្រួលមកត្រឹមបទមនុស្សឃាតដោយអចេតនា ឬការសម្លាប់មនុស្សក្នុងកាលៈទេសៈមិនបានព្រៀង (culpable homicide)។
មិត្តប្រុសបានគំរាមនាងដោយប្រើកាំបិត ក្នុងអំឡុងពេលនៃការប្រតាយប្រតប់គ្នា Shy បានដណ្តើមកាំបិតពីដៃរបស់សង្សារនាង ហើយបានចាក់សម្លាប់គេសរុបចំនួន ២៨កាំបិត។

ដំបូងឡើយ នាងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ប៉ុន្តែក្រោយមកការចោទប្រកាន់នេះត្រូវបានកែសម្រួលមកត្រឹមបទមនុស្សឃាតដោយអចេតនា ឬការសម្លាប់មនុស្សក្នុងកាលៈទេសៈមិនបានព្រៀង (culpable homicide)។
នៅខែតុលា ឆ្នាំ២០២៥ តុលាការថ្នាក់ក្រោមបានកាត់ទោសនាងឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំកន្លះ ដោយបង្ហាញពីការយោគយល់ដោយសារតែនាងនៅក្មេង។

ក្រុមប្រឹក្សាជំនុំជម្រះឧទ្ធរណ៍ដែលមានចៅក្រមចំនួន ៣រូប បានសម្រេចជាឯកច្ឆន្ទថា ទោសដើមនោះគឺ "មានការយោគយល់ខ្លាំងពេក"។ ពួកគេបានលើកឡើងថា តុលាការថ្នាក់ក្រោមមិនបានថ្លឹងថ្លែងឱ្យបានត្រឹមត្រូវអំពីភាពធ្ងន់ធ្ងរ និងលក្ខណៈហិង្សានៃការសម្លាប់នោះទេ ដែលនាំឱ្យមានការដំឡើងរយៈពេលជាប់ពន្ធនាគារដល់ ១២ឆ្នាំ។
គួរបញ្ជាក់ដែរថា ហេតុការណ៍មួយនេះកើតឡើងនៅឯប្រទេសម៉ាឡេស៉ី កាលពីជាង2ឆ្នាំមុន។
ប្រភព៖ South China Morning Post





